ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថាខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន ត្រូវតែមានស្ថិរភាព ទោះបីកូវីដ ១៩ ផ្ទុះខ្លាំង

អន្តរជាតិ

បើយោងតាមសម្តីរបស់ឧបនាយករដ្ឋមន្រ្តី លោក Liu He បាននិយាយថា ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន នៅតែអាចមានស្ថេរភាព ចំពេលមានការផ្ទុះឡើងវិញ នៃជំងឺកូវីដ ១៩ ដោយសារតែរដ្ឋាភិបាលក្នុងតំបន់ បានជួយក្រុមហ៊ុនសំខាន់ៗ ឱ្យបើកដំណើរការអាជីវកម្មរបស់ពួកគេវិញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បាននឹងកំពុងធ្វើឱ្យមានផលរំខានដល់ខ្សែសង្វាក់ដឹកជញ្ជូនរបស់ប្រទេសចិន ដូចជាការកកស្ទះផ្លូវហាយវេ និងកំពង់ផែ កម្មករមិនអាចមកធ្វើការបាន ក៏ដូចជាការបិទរោងចក្ររាប់សិបកន្លែង ដែលជាហេតុធ្វើឱ្យមានការរំខាន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលទៀតផង ។

មិនតែប៉ុណ្ណោះ បើយោងតាមទិន្នន័យដែលបានចេញ នៅដើមសប្តាហ៍នេះ បានបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់ នៅក្នុងសកម្មភាពសេដ្ឋកិច្ច ក្នុងខែមីនា ស្របពេលអ្នកវិភាគ បាននិយាយថា នៅក្នុងខែមេសានេះ សេដ្ឋកិច្ចប្រទេសចិន អាចនឹងកាន់តែអាក្រក់ទៅ នៅដែលការបិទខ្ទប់ប្រទេស បន្តអូសបន្លាយ ។

ដោយឡែក លោក Xinhua បាននិយាយថា ” យើងគួរតែដោះស្រាយបញ្ហាចម្បង ម្តងមួយៗ នៅក្នុងតំបន់សំខាន់ៗ ហើយរដ្ឋាភិបាលនឹងបង្កើតបញ្ជី ស មួយ សម្រាប់ក្រុមហ៊ុនឧស្សាហកម្មសំខាន់ៗ ដែលត្រូវការជំនួយសង្រ្គោះ ចំពោះបញ្ហាបិទខ្ទប់នេះ ” ។

លើសពីនេះ ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា បាននិយាយថា ខ្លួននឹងធ្វើការជាមួយក្រុមហ៊ុន ចំនួន ៦៦៦ ដែលផលិតគ្រឿងអេឡិចត្រូនិក យានយន្ត និងផ្នែកវេជ្ជសាស្រ្ត នៅក្នុងទីក្រុងសៀងហៃ ដែលកំពុងជាប់គាំង ដោយជួយឱ្យពួកគេវិលមកធ្វើអាជីវកម្មធម្មតាវិញ ក្នុងបំណងដើម្បីធ្វើឱ្យមានស្ថារភាពចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ ៕

ប្រភព: Money US