រុស្ស៊ី​ទុកពេល​ឲ្យ​ទាហាន​អ៊ុយក្រែន​តិចជាង ៣ ម៉ោង​ដើម្បី​ទម្លាក់​អាវុធ​ចុះ​នៅ​ទីក្រុង Mariupol

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ រដ្ឋមន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ​របស់​រុស្ស៊ី​បាន​ដាក់​សំណើ​ទៅ​កាន់​ក្រុម​យោធា និង​ទាហាន​ស៊ីឈ្នួល​នៅ​ទីក្រុង Mariupol នៃ​ប្រទេស​អ៊ុយក្រែន ដើម្បី​ធ្វើការ​សុំ​ចុះចាញ់ និង​ឈប់​បើក​ការ​វាយប្រហារ​តទៀត។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ​របស់​រុស្ស៊ី​បាន​និយាយ​ថា​៖ “​កងកម្លាំង​របស់​រុស្ស៊ី​នឹង​មិន​ធ្វើការ​វាយ​ប្រហារ ហើយ​ផ្អែក​លើ​គោលជំហរ​មនុស្សធម៌​ ពួកយើង​ស្នើ​ឲ្យ​កងយោធា និង​ទាហាន​ស៊ីឈ្នួល​ទម្លាក់​អាវុធ​ចុះ បញ្ឈប់​ការ​វាយ​ប្រហារ​ចាប់​ពី​ម៉ោង ១៤:០០ ម៉ោង​នៅ​ទីក្រុង​មូស្គូ ​ថ្ងៃទី ២០ មេសា​នេះ​តទៅ”។

រំលឹក​បន្តិច​ថា កន្លង​មក​សំណើ​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាប់​ត្រូវបាន​រុស្ស៊ី​ផ្ដល់​ជូន​កងយោធា​អ៊ុយក្រែន​ម្ដង​ដែរ​កាលពី​ថ្ងៃអង្គារ ប៉ុន្តែ​មិនមាន​ទាហាន​ណា​ម្នាក់​យល់ព្រម​ចុះចាញ់ឡើយ។

ដោយឡែក បើ​តាម​ការ​បង្ហោះសារ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ប្រចាំ​តំបន់ Mariupol បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ប្រជាជន​នៅ​ទីក្រុង​មួយ​នេះ​មាន​ប្រមាណ ១០០ ០០០ នាក់ ហើយ​បើ​ទោះជា​ទាហាន​រុស្ស៊ី​ហាក់​មាន​ប្រៀបជាង​ក្ដី ក៏​ពួកគេ​មិន​ខ្លាច​រអា និង​មិន​ព្រម​ប្រគល់​ទីក្រុង​មួយ​នេះ​ងាយៗ​ដែរ។​

បញ្ជាក់​ដែរ​ថា ម៉ោង​នៅ​កម្ពុជា​គឺ​មាន​រយៈពេល​លឿនជាង​ម៉ោង​នៅ​ទីក្រុង​មូស្គូ ៤ ម៉ោង៕

ប្រភព: Thesun