ជាទូទៅ មហាសេដ្ឋីភាគច្រើនតែងតែបង្ហាញទ្រព្យសម្បត្តិ និងឥទ្ធិពលរបស់ពួកគេតាមរយៈការសម្ញែងសម្ភារៈនិយមថ្លៃៗ ឡានទំនើបៗ និងផ្ទះវីឡាស្កឹមស្កៃជាដើម។

យ៉ាងណា ខុសពីបុគ្គលមួយចំនួនខាងលើ Elon Musk បែរជាទម្លាយថា លោកគ្មានផ្ទះជាកម្មសិទ្ធិសូម្បីមួយខ្នង ហើយបើសិនជាមានធុរៈត្រូវទៅតំបន់ Bay Area លោកនឹងទៅសម្រាកនៅផ្ទះមិត្តភក្ដិដែលមានបន្ទប់ទំនេរទៅវិញ។
វាគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយដែលមហាសេដ្ឋីមានបំផុតលើលោកជាមួយទំហំទឹកប្រាក់ប្រមាណ ២៧០ ពាន់លានដុល្លារ បែរជាមិនមានផ្ទះផ្ទាល់ខ្លួន និងសូម្បីតែនាវាផ្ទាល់ខ្លួន តែលោកក៏នៅមានយន្តហោះផ្ទាល់ខ្លួនមួយគ្រឿងផងដែរ សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយម្ដងម្កាល។

ថ្វីបើបច្ចុប្បន្ន ស្ថាបនិក SpaceX កំពុងស្នាក់នៅផ្ទះជួលក៏ពិតមែន តែលោកក៏បានសារភាពថា មានផ្ទះលំហែមួយខ្នងផងដែរ៕
ប្រភព: Gulftoday