យោងទៅតាមការចុះផ្សាយពី Knight Frank Wealth Report 2022 បានឲ្យដឹងថា បច្ចុប្បន្នលំនៅឋានស៊ីវិល័យគឺកំពុងមានទីផ្សារខ្លាំងនៅឆ្នាំ ២០២១ ហើយវាក៏បានក្លាយជាគោលដៅសំខាន់សម្រាប់ក្រុមបុគ្គលដែលមានចំណូលច្រើនលើសលុបផងដែរ។
ដោយឡែក សម្រាប់តំបន់ដែលហាក់ទទួលបានការពេញនិយមជាងគេលើលោក និងមានតម្លៃថ្លៃលើលោកគឺ មានដូចជា Dubai និង New York ជាដើម សុទ្ធតែជាទីផ្សារអចលនវត្ថុដែលមានតម្លៃថ្លៃមហាសាល និងប្រមូលផ្ដុំទៅដោយមហាសេដ្ឋីកំពុងរស់នៅទីនោះ។
យ៉ាងណា ផ្អែកតាមការស្រាវជ្រាវពីប្រភពខាងលើបានបង្ហាញឲ្យឃើញថា មានទីក្រុងមួយនៅអាស៊ីអាគ្នេយ៍ដែលត្រូវបានចាត់ទុកជាតំបន់អចលនទ្រព្យថ្លៃបំផុតលើលោកផងដែរ ដោយទីក្រុងមួយនោះគឺ សាំងហ្គាពួរនៃប្រទេសសិង្ហបុរី។
មូលហេតុដែលគេលើកឡើងថា សាំងហ្គាពួរជាទីក្រុងអចលនទ្រព្យថ្លៃបំផុតគឺដោយសារ បើអ្នកចាយលុយ ១ លានដុល្លារ នោះអ្នកនឹងទទួលបានដីទំហំត្រឹម ៣៥,៤ ម៉ែត្រការ៉េប៉ុណ្ណោះ។
តទៅនេះ គឺជាបញ្ជីឈ្មោះទីក្រុង ១០ ដែលមានតម្លៃអចលនទ្រព្យថ្លៃបំផុតលើលោក៖
- ទីក្រុងម៉ាកាវ ចំណាយលុយ ១ លានដុល្លារ បានដីទំហំ ១៤,៦ ម៉ែត្រការ៉េ
- ទីក្រុងហុងកុង ចំណាយលុយ ១ លានដុល្លារ បានដីទំហំ ២១,៣ ម៉ែត្រការ៉េ
- ទីក្រុង London ចំណាយលុយ ១ លានដុល្លារ បានដីទំហំ ៣០,៦ ម៉ែត្រការ៉េ
- ទីក្រុង New York ចំណាយលុយ ១ លានដុល្លារ បានដីទំហំ ៣៣,៣ ម៉ែត្រការ៉េ
- ទីក្រុងសាំងហ្គាពួរ ចំណាយលុយ ១ លានដុល្លារ បានដីទំហំ ៣៥,៤ ម៉ែត្រការ៉េ
- ទីក្រុង Geneva ចំណាយលុយ ១ លានដុល្លារ បានដីទំហំ ៣៧,១ ម៉ែត្រការ៉េ
- ទីក្រុង Sydney ចំណាយលុយ ១ លានដុល្លារ បានដីទំហំ ៤១,៤ ម៉ែត្រការ៉េ
- ទីក្រុងសៀងហៃ ចំណាយលុយ ១ លានដុល្លារ បានដីទំហំ ៤២ ម៉ែត្រការ៉េ
- ទីក្រុង Los Angeles ចំណាយលុយ ១ លានដុល្លារ បានដីទំហំ ៤២,២ ម៉ែត្រការ៉េ
- ទីក្រុង Paris ចំណាយលុយ ១ លានដុល្លារ បានដីទំហំ ៤២,៣ ម៉ែត្រការ៉េ៕
ប្រភព: CNALuxury