មហាសេដ្ឋី​រុស្ស៊ី​​​លាលែង​ពី​តំណែង​ CEO នៃ​ក្រុមហ៊ុន​ប្រេង​ធំ​បំផុត​ទី​២​ប្រចាំ​ប្រទេស ក្រោយ​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អង់គ្លេស

អន្តរជាតិ

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​នៅ​តែ​បន្ត​កើតមាន ខណៈ​ក្រុម​មហាសេដ្ឋី និង​អ្នកជំនួញ​ធំៗ​ជនជាតិ​រុស្ស៊ី​ក៏​កំពុង​ទទួល​រង​គំនាប​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ពី​បណ្ដា​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែង​ ថ្មីៗនេះ​លោក Vagit Alekperov ទើប​នឹង​ប្រកាស​លាលែង​ពី​តំណែង​ជា CEO នៃ​ក្រុមហ៊ុន​ប្រេង​ធំ​បំផុត​ទី ២ ប្រចាំ​ប្រទេស​រុស្ស៊ី​គឺ​ក្រុមហ៊ុន Lukoil បន្ទាប់​ពី​មហាសេដ្ឋី​រូបនេះ​ទទួល​រង​គំនាប​សេដ្ឋកិច្ច​ពី​ចក្រភព​អង់គ្លេស។

កាលពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ ចក្រភពអង់គ្លេស​ចាប់ផ្ដើម​រឹត​បន្តឹង​ និង​ដាក់​គំនាប​សេដ្ឋកិច្ច​ទៅ​លើ​លោក Alekperov កាន់តែ​ខ្លាំង ដោយ​បាន​ចោទប្រកាន់​លោក​ថា នៅ​តែ​បន្ត​គាំទ្រ​រដ្ឋាភិបាល​រុស្ស៊ី​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​អ៊ុយក្រែន។

បញ្ជាក់​ដែរ​ថា លោក Alekperov គឺ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រហែល ១៨,៦ ពាន់​លាន​ដុល្លារ បើ​តាម​របាយការណ៍​ចុះផ្សាយ​ដោយ Forbes ហើយ​បុរស​ម្នាក់​នេះ​បាន​បោះ​ជំហាន​លើ​វិស័យ​ប្រេង​ដោយ​បាន​ធ្វើការ​ជា​កម្មករ​ខួង​អណ្ដូង​រ៉ែ​ប៉ុណ្ណោះ។

លុះ​ដល់​ឆ្នាំ ១៩៩០ លោក​បាន​ក្លាយ​ជា​អនុរដ្ឋមន្ត្រីឧស្សាហកម្មប្រេង និងឧស្ម័នរបស់សហភាពសូវៀត ហើយ​នៅ​ឆ្នាំ ១៩៩១​ជា​ឆ្នាំ​ដែល​សហភាព​សូវៀត​បាន​ដួល​រលំ បុរស​ម្នាក់​នេះ​កែប្រែ​ស្ថានីយ​ប្រេង ៣ កន្លែង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ទៅ​ជា​ក្រុមហ៊ុន Lukoil។

Alekperov គឺជា​មហាសេដ្ឋី​មាន​បំផុត​ទី ៨ នៅ​ប្រទេស​រុស្ស៊ី បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី Bloomberg Billionaire Index៕

ប្រភព: Yahoo