មហាសេដ្ឋីបច្ចេកវិទ្យា Dan O’Dowd កំពុងតែឈរឈ្មោះជាបេក្ខភាពបោះឆ្នោតព្រឹទ្ធសភាអាមេរិកនៅរដ្ឋ California ជាមួយនឹងគោលបំណងតែមួយគត់ គឺចង់ផ្ចាញ់មហាសេដ្ឋីមានបំផុតលើលោក Elon Musk។

ស្ថាបនិក និងជាង CEO នៃក្រុមហ៊ុន Green Hills Software ខាងលើបានចំណាយថវិកាផ្ទាល់ខ្លួនទាំងស្រុងក្នុងឃោសនាផ្សព្វផ្សាយរកសន្លឹកឆ្នោត ជាមួយនឹងឆន្ទៈតែមួយប៉ុណ្ណោះ គឺចង់លុបបំបាត់មុខងារដ៏ប្លែកបំផុតរបស់ក្រុមហ៊ុន Tesla គឺ ឡានបើកបរដោយខ្លួនឯង (Self-Driving) បើសិនជាលោកជាប់ឆ្នោត។

“ពួកយើងមិនមែនយកលុយទៅទិញឡានឲ្យក្រុមគ្រួសារក្លាយជាទីងមោងក្នុងការសាកល្បងឡានរបស់ Tesla ឡើយ។ Elon Musk គឺកំពុងតែធ្វើរឿងឆ្កួតៗដូចជាបង្កើតមុខងារ Full Self-Driving ហើយវាគឺអាចបង្កហានិភ័យដល់មនុស្សទូទាំងប្រទេស”។ នេះបើតាមការនិយាយរបស់មហាសេដ្ឋីខាងលើ។

“រដ្ឋាភិបាលនៅតែបន្តអនុញ្ញាតឲ្យ Tesla លក់នូវផលិតផលដែលអាចបង្កគ្រោះថ្នាក់លើដងផ្លូវ ដែលមានអ្នកបើកបរមិនត្រូវក្បួនខ្នាតដល់ទៅ ៦០ ០០០ នាក់។ នេះគឺទាក់ទងដល់បញ្ហាសុវត្ថិភាពសាធារណៈ ហើយសភាត្រូវតែចាត់វិធានការភ្លាមៗអំពីបញ្ហាមួយនេះ”។

យ៉ាងណា ទាក់ទងនឹងបញ្ហាមួយនេះសារព័ត៌មានក្រៅស្រុកមិនអាចសុំការបំភ្លឺពី Tesla បានឡើយ ប៉ុន្តែកាលពី ឆ្នាំទៅ Elon Musk ផ្ទាល់ក៏បានទទួលស្គាល់ដែរថា មុខងារ Full Self-Driving គឺពិតជាមិនទាន់ប្រើប្រាស់បានល្អនៅឡើយ បន្ទាប់ពីទទួលបានការរិះគន់យ៉ាងចាស់ដៃពីអតិថិជនរាប់ម៉ឺននាក់៕
ប្រភព: Nypost