មហាសេដ្ឋីលំដាប់ទី១នៅលើពិភពលោក Elon Musk សម្រេចទិញយកក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីរូបនេះ បានចរចាទិញ Twitter ក្នុងតម្លៃ ៥៤,២០ដុល្លារអាមេរិក ក្នុងមួយហ៊ុន ហើយវាជាការទិញដោយផ្ទាល់ពីសំណាក់រូបលោក ពោលគឺមិនពាក់ព័ន្ធនឹងក្រុមហ៊ុន Tesla ឡើយ។
តែយ៉ាងណា តាមរយៈទិញ Twitter ក៏លេចឮព័ត៌មាន មួយថា បានធ្វើឱ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើងភ្លាមៗផងដែរ៕