បច្ចុប្បន្ន រថយន្តអគ្គិសនីគឺកំពុងត្រូវប៉ាន់ខ្លាំងនៅលើតម្រូវការទីផ្សារសកលលោក ហើយមុខងារដែលធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងគឺ អាចបើកបរបានដោយខ្លួនឯង Self-Driving Mode ដែល Tesla កំពុងអភិវឌ្ឍន៍។

ថាមុខងារបើកបរដោយខ្លួនឯងមានភាពអស្ចារ្យហើយ តែថ្មីៗនេះស្រាប់តែក្រុមហ៊ុនជប៉ុនមួយបានទម្លាយឲ្យដឹងថា ពួកគេកំពុងបង្កើតរថយន្តអគ្គិសនីមួយប្រភេទដែលមានសមត្ថភាពអាចបើកបរបានទាំងផ្លូវគោក និងផ្លូវទឹកទៀតផង។

ក្រុមហ៊ុន F OMM ដែលមានទីតាំងនៅប្រទេសជប៉ុនបានឲ្យដឹងថា ការបង្កើតរថយន្តអគ្គិសនីដែលមានលទ្ធភាពអាចបើកបរបាននៅក្នុងទឹកគឺ ដោយសារជប៉ុនតែងជួបនូវគ្រោះទឹកជំនន់ និងគ្រោះរញ្ជួយដីជាញឹកញាប់ ទើបធ្វើឲ្យមានការផុសចេញនូវគំនិតបង្កើតរថយន្តប្រភេទនេះឡើង។

ក្រុមហ៊ុនខាងលើក៏បានបង្ហើបទៀតថា បច្ចុប្បន្នរថយន្តដែលអាចបើកបរក្នុងទឹកនេះកំពុងត្រូវបើកសាកល្បង ដោយអាជ្ញាធរក្នុងតំបន់ហើយវាក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងនៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេសផងដែរ។

បញ្ជាក់ដែរថា F OMM បានឲ្យដឹងថា រថយន្តតូចច្រឡឹងមួយនេះអាចផ្ទុកមនុស្សបាន ៤ នាក់ និងអាចមានសមត្ថភាពបើកបរបានក្នុងល្បឿនយឺតៗ ទោះបីស្ថិតនៅក្រោមស្ថានភាពព្យុះ និងទឹកជំនន់បែបណាក៏ដោយ៕
ប្រភព: បរទេស