ថ្មីៗនេះ តុលាការរុស្ស៊ី បានធ្វើការពិន័យបណ្តាញផ្សព្វផ្សាយសង្គម Twitter ជាទឹកប្រាក់ប្រមាណ ៣ លានរូប ឬស្មើនឹង ៤១ ០០០ ដុល្លារ សម្រាប់ការមិនព្រមលុបមាតិការហាមឃាត់ ចេញពីគេហទំព័ររបស់ខ្លួន ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ។
ជាក់ស្តែង Interfax បាននិយាយទៀតថា ការផាកពិន័យនេះ ត្រូវបានធ្វើឡើង បន្ទាប់ពី Twitter បរាជ័យ ក្នុងការលុបចេញមាតិកា ដែលត្រូវបានហាមឃាត់ នៅក្នុងប្រទេសរុស្ស៊ី រួមទាំងការបង្ហោះអំពីរបៀបនៃការធ្វើស្រាក្រឡុក Molotov ផងដែរ ។
គួរឱ្យដឹងផងដែរថា កាលពីពេលកន្លងទៅ ទីភ្នាក់ងារ Interfax ក៏បានរាយការណ៍ថា រុស្ស៊ី បានធ្វើការពិន័យទៅលើក្រុមហ៊ុនខ្នាតយក្ស Google របស់សហរដ្ឋអាមេរិក ក្នុងចំនួនទឹកប្រាក់ដូចគ្នានេះផងដែរ សម្រាប់ការបដិសេធមិនព្រមលុបមាតិការហាមឃាត់ ចេញពីគេហទំព័រចែករំលែកវីដេអូ YouTube របស់ខ្លួន ៕
ប្រភព: CNA