តួនាទី​ធំ​កប់​ក្ដោង តែ​មហាសេដ្ឋី ៤ រូប​​នេះ​ស៊ីប្រាក់ខែ​តែ ១$/ខែ​ប៉ុណ្ណោះ​ពី​ក្រុមហ៊ុន

អន្តរជាតិ

ជាទូទៅ បើ​សិន​ជា​អ្នក​មាន​មុខតំណែង​ធំ នោះ​ប្រាក់ខែ​របស់​អ្នក​នឹង​មាន​ច្រើន​ដូចគ្នា តែ​ក្នុង​នោះ​ទំនួលខុសត្រូវ​ក៏​កើនឡើង​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា បើ​តាម​ការ​ចុះ​ផ្សាយ​ពី Kalkinemedia បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​មហាសេដ្ឋី​អាមេរិក​ ៤ នាក់ ដែល​សុទ្ធ​សឹង​តែ​មាន​មុខ​តំណែង​ជា​នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន​រៀងៗ​ខ្លួន ហើយ​ធ្វើការ​ស៊ី​ប្រាក់ខែ​តែ ១ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ។

បុគ្គល​ ៣ រូប​ដែល​សារព័ត៌មាន​ខាងលើ​បាន​ចុះផ្សាយ​គឺ Mark Zuckerberg, Michael Bloomberg និង Larry Page និង Sergey Brin។

1/ Mark Zuckerberg

ស្ថាបនិក Facebook ដែល​បច្ចុប្បន្ន​បាន​ប្ដូរ​មុខមាត់​ថ្មី​ក្រោម​ស្លាក​យីហោ Meta Platforms គឺ​ទទួល​បាន​ប្រាក់ខែ​គោល ១ ដុល្លារ​ក្នុង​មួយខែ​តាំងពី​ឆ្នាំ ២០១៣ មក​ទល់​បច្ចុប្បន្ន។

2/ Michael Bloomberg

ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Bloomberg LP ​សព្វថ្ងៃ​គឺ​កំពុង​ឈរ​នៅ​លេខរៀង​ទី ១៣ ជា​មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​បំផុត​លើ​លោក ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៨២ ពាន់​លាន​ដុល្លារ។ ​ប្រាក់ខែ​គោល​ដែល​បុរស​ម្នាក់​នេះ​ទទួល​បាន​ពី​ក្រុមហ៊ុន​គឺ ១ ដុល្លារ/ខែ។

3/ Larry Page និង Sergey Brin

សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ខ្នាត​យក្ស​អាមេរិក Google ទាំង ២ រូប​នេះ​ក៏​កំពុង​ទទួល​បាន​ប្រាក់​ខែ​គោល​ពី​ក្រុមហ៊ុន ១ ដុល្លារ​/​ខែ​ផងដែរ ខណៈ​ពួកគេ​ទើប​នឹង​ធ្វើ​រឿង​នេះ​បាន​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ ខុសប្លែក​ពី​បុគ្គល ២ រូប​ដែល​បាន​រៀបរាប់​ពី​ខាងដើម។

បញ្ជាក់​ដែរ​ថា បើ​ទោះ​បីជា​បុគ្គល​ទាំង ៤ រូប​ខាងលើ​ទទួល​បាន​ប្រាក់ខែ​គោល​ត្រឹម ១ ដុល្លារ/ខែ​គ៏​ពិតមែន ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​ត្រូវ​ចំណាយ​ច្រើន​គួរ​សម​ទៅ​លើ​ពួកគេ​ ដោយ​គិត​គូ​លើ​គុណភាព​ការងារ ​ប្រាក់លើកទឹកចិត្ត និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត៕

ប្រភព: Kalkinemedia