វៀតណាម រំពឹងថាអាចទាញចំណូលជាង ៥០ ពាន់លានដុល្លារ ពីសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន

អន្តរជាតិ

ថ្មីៗនេះ យោងតាមក្រសួងព័ត៌មាន និងទំនាក់ទំនង របស់ប្រទេសវៀតណាម បានបង្ហាញឱ្យដឹងថា ប្រាក់ចំណូលពីសេដ្ឋកិច្ចឌីជីថល ត្រូវបានប៉ាន់ប្រមាណថា នឹងមានចំនួន ៥៣ ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ក្រសួងផែនការ និងវិនិយោគ បានឱ្យដឹងទៀតថា ចំនួនក្រុមហ៊ុនឌីជីថល បានកើនឡើង ០,៧៥% មកដល់ចំនួន ៦៥ ៣២៩ ក្រុមហ៊ុន សម្រាប់រយ:ពេលពីរខែដំបូងនៃឆ្នាំនេះ ។

យ៉ាងណា នៅក្នុងកិច្ចប្រជុំនៃគណ:កម្មាធិការជាតិស្តីពីការផ្លាស់ប្តូរឌីជីថល នៅសប្តាហ៍នេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាននិយាយថា ការផ្លាស់ប្តូរឌីជីថល គួរតែជាវិស័យអាទិភាពសម្រាប់ប្រទេសជាតិ ព្រោះថាវាជា កម្លាំងជំរុញដ៏សំខាន់ចំពោះភាពច្នៃប្រឌិត និងជាមូលដ្ឋាន សម្រាប់សេដ្ឋកិច្ចបែបទំនើបផងដែរ ។

បន្ថែមពីនេះ លោក Pham ក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំង លើការផ្លាស់ប្តូរឌីជីថល ការច្នៃប្រឌិត និងការទទួលយកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ត ប្រកបដោយ​ប្រសិទ្ធភាព​ ដើម្បីសម្រេចបាននូវសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាល និងសង្គម ដែលឈានមុខគេ ៕

ប្រភព: VN Express