ម្ចាស់​ថ្មី Twitter បង្ហាញ​មហិច្ឆតា​ចង់​ពង្រីក​​ចាប​ខៀវ​ឲ្យ​កាន់តែ​ធំ​ជាង​មុន

អន្តរជាតិ

ក្រុមហ៊ុន​បណ្ដាញ​សង្គម Twitter ត្រូវបាន​ប្រែ​មុខមាត់​ពី​ក្រុមហ៊ុន​សាធារណៈ​មក​ជា​ក្រុមហ៊ុន​ឯកជន បន្ទាប់​ពី​បាន​ទិញ​យក​ដោយ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក Elon Musk ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤៤ ពាន់​លាន​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លង​មក មហាសេដ្ឋី​អាមេរិក​ខាងលើ​ធ្លាប់​បង្ហើប​ដែរ​ថា គោលបំណង​ក្នុង​ការ​បញ្ជា​ទិញ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ចាបខៀវ គឺ​ចង់​ឲ្យ​អ្នកប្រើប្រាស់ Twitter មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី។

ប៉ុន្តែ​កាលពី​ពេលថ្មីៗនេះ លោក​បាន​ទម្លាយ​ឲ្យ​ដឹង​បន្ថែម​ថា គោល​បំណង​ធំ​មួយ​ទៀត ក្រោយ​បាន​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ថ្មី​ គឺ​ចង់​ពង្រីក​បណ្ដាញ​សង្គម​ខ្នាត​យក្ស​មួយ​នេះ ឲ្យ​កាន់តែ​ធំ​ជាងមុន​ ទាំង​នៅ​ក្នុង​ប្រទេស​ និង​ទូទាំង​សកលលោក។

“​គោលបំណង​របស់​ខ្ញុំ​គឺ នឹង​ធ្វើ​ឲ្យ Twitter ក្លាយជា​បណ្ដាញ​សង្គម​ដែល​មាន​ភាព​ទូលំទូលាយ​ជាងមុន​ទាំងនៅ​ក្នុង​ប្រទេស​និង​នៅ​ទូទាំង​ពិភពលោក តាម​ដែល​ខ្ញុំ​មាន​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន”។ នេះ​បើ​តាម​សម្ដី​របស់​មេ​ធំ Tesla បាន​និយាយ​ឲ្យ​ដឹង​នៅ​ក្នុង​បទសម្ភាសន៍​មួយ។

បញ្ជាក់​ដែរ​ថា នៅ​ពេល​ដែល Elon Musk ក្លាយជា​ម្ចាស់ក្រុមហ៊ុន​ថ្មី Twitter ជំហាន​ដំបូង​ដែល​លោក​នឹង​ធ្វើ គឺ​លុប​ចោល​ឲ្យ​អស់នូវ​រាល់​គណនី​ឆបោក (Spam Accounts) និង​គណនី​ក្លែងក្លាយ​ ហើយ​នឹង​ព្យាយាម​បើក​សិទ្ធិ​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ចេញ​មតិ​ដោយ​សេរី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ប្រភព: Wionews