យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះបានឲ្យដឹងថា គណៈកម្មការមូលបត្រអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនប្រមាណច្រើនជាង ៨០ ក្រុមហ៊ុន រាប់បញ្ចូលទាំងក្រុមហ៊ុនចិន JD.com, Pinduoduo Inc, និង NetEase Inc ជាដើម។

មូលហេតុដែលធ្វើឲ្យ SEC ដាក់ឈ្មោះក្រុមហ៊ុនជាច្រើនក្នុងបញ្ជីដែលអាចនឹងត្រូវជម្រុះចេញពីផ្សារហ៊ុនអាមេរិក គឺដោយសារធ្វើតាមច្បាប់ចែងដោយអតីតប្រធានាធិបតី Donald Trump ក្នុងគោលបំណងជម្រុះចេញឲ្យអស់នូវក្រុមហ៊ុនបរទេសដែលមានវត្តមានលើផ្សារហ៊ុនអាមេរិក ប្រសិនបើពួកគេមិនអាចអនុវត្តតាមច្បាប់នៃប្រទេសមួយនេះឲ្យបានខ្ជាប់ខ្ជួនក្នុងរយៈពេល ៣ ឆ្នាំជាប់គ្នា។

ក្រៅពីក្រុមហ៊ុនចិនល្បីៗឈ្មោះខាងលើ ក៏នៅមានក្រុមហ៊ុនយក្សធំៗផ្សេងទៀតដូចជា JinkoSolar Holding Co Ltd, NIO Inc និង China Petroleum & Chemical Corp ជាដើម សុទ្ធតែកំពុងប្រឈមមុខនឹងការបាត់បង់សិទ្ធជួញដូរលើផ្សារហ៊ុនអាមេរិក។
បន្ថែមពីនោះ ប្រភពជាច្រើនបានបង្ហើបទៅកាន់ RT កាលពីខែមុនថា រដ្ឋាភិបាលចិនបានប្រាប់ឲ្យក្រុមហ៊ុនអាមេរិកដែលកំពុងឈរជើងនៅចិន រាប់បញ្ចូលទាំង Alibaba, Baidu និង JD.com ផង ក្នុងគោលបំណងរៀបចំឡើងវិញនៅសវនកម្មថែមទៀត៕
ប្រភព: Kelo