កាលពីថ្ងៃទី ០៤ ឧសភាកន្លងទៅ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan Motor Co បានបង្ហើបឲ្យដឹងថា ពួកគេនឹងវិនិយោគច្រើនជាង ៧០០ លានដុល្លារទៅកាន់ប្រទេសម៉ិកស៊ិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីពង្រីកអាជីវកម្មនៅប្រទេសទ្វីបអាមេរិកខាងជើងមួយនេះ។

គម្រោងការវិនិយោគមួយនេះមានគោលបំណងពង្រឹងរោងចក្រសាងសង់ ឧបករណ៍ប្រើប្រាស់ និងដំណើរការផលិតនៅរោងចក្រ Nissan ដែលមានទីតាំងនៅរដ្ឋ Aguascalientes។ នេះបើតាមការអះអាងពីក្រុមហ៊ុនផ្ទាល់។
“ម៉ិកស៊ិកគឺបានដើរតួយ៉ាងសំខាន់សម្រាប់គ្រោងការណ៍ជាសកលរបស់ Nissan ដោយពួកគេជាទីផ្សារដ៏ធំសម្រាប់ការលក់រថយន្តផង និងជាអ្នកនាំចេញរថយន្តដ៏ធំបំផុតមួយទៅកាន់សកលលោកផងដែរ”។

ក្រុមហ៊ុនផលិតរថយន្តមួយនេះបានឈានមុខគេក្នុងការលក់ដាច់បំផុតប្រចាំឆ្នាំនៅប្រទេសម៉ិកស៊ិកកាលពីឆ្នាំទៅ ហើយបើយោងតាមទិន្នន័យផ្ដល់ឲ្យដោយក្រុមហ៊ុនគឺ រថយន្តប្រមាណ ២០៣ ៩១៨ គ្រឿងគឺបានលក់ចេញទៅកាន់អតិថិជនម៉ិកស៊ិក។
បញ្ជាក់ដែរថា ម៉ិកស៊ិកគឺជាទីតាំងសំខាន់បំផុតសម្រាប់ការផលិតរថយន្ត និងមានភាពងាយស្រួលក្នុងការយកផលិតផលទាំងនោះចូលក្នុងទីផ្សារអាមេរិក ដោយសារមានតម្លៃពលកម្ម និងថ្លៃចំណាយពាក់ព័ន្ធមានតម្លៃទាប៕
ប្រភព: CNA