កាលពីថ្ងៃពុធកន្លងទៅ ក្រុមហ៊ុនបណ្ដាញសង្គមធំបំផុតលើលោក Meta Platforms Inc បានបង្ហាញឲ្យដឹងថា កម្លាំងពលកម្មរបស់ពួកគេកំពុងមានសភាពយឺតយ៉ាវខ្លាំង ស្របពេលក្រុមហ៊ុនមេ Facebook ក៏កំពុងមានបញ្ហារឿងលុយកាក់ផង។

“ពួកយើងតែងតែធ្វើការវាយតម្លៃសារឡើងវិញសម្រាប់បុគ្គលិក ដោយផ្អែកទៅតាមអ្វីដែលក្រុមហ៊ុនត្រូវការ និងណែនាំពីការចំណាយដែលបានផ្ដល់ឲ្យសម្រាប់រយៈពេលនៃប្រាក់ចំណូលរបស់ពួកគេ ហើយយើងនឹងជួយឲ្យការចំណាយរបស់ពួកគេកាន់តែថយចុះតាមនោះ”។

ដោយឡែក បើតាមការចុះផ្សាយពី Business Insider វិញបានឲ្យដឹងថា តាមរយៈការផ្ញើសំបុត្រពីបុគ្គលិកបានឲ្យដឹងថា ក្រុមហ៊ុនគឺកំពុងផ្អាកជួលបុគ្គលិក និងបញ្ឈប់ការជួលរហូតដល់ដាច់ឆ្នាំតែម្ដង ដោយសារចំណូលមានការធ្លាក់ចុះ។

ទន្ទឹមនឹងនោះ កាលពីសប្ដាហ៍មុន Meta Platforms បានរាយការណ៍ថា ក្រុមហ៊ុនគឺមានអត្រាចំណូលទាបបំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ស្របពេល CEO Mark Zuckerberg ក៏បាននិយាយដែរថា ក្រុមហ៊ុននឹងកាត់បន្ថយការចំណាយ៕
ប្រភព: Kelo