ទុនបម្រុងរបស់ធនាគារកណ្តាលប្រទេសប៉ាគីស្ថាន ធ្លាក់ចុះមកសល់ត្រឹមជាង ១០ ពាន់លានដុល្លារ

អន្តរជាតិ

ធនាគារកណ្តាល របស់ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីចុងសប្តាហ៍មុនថា ទុកបម្រុងធនាគារកណ្តាលរបស់ខ្លួន បានធ្លាក់ចុះមកនៅត្រឹម ១០,៤ ពាន់លានដុល្លារ ស្របពេលលំហូរនៃទុនបម្រុងសរុបរបស់ប្រទេស រួមទាំងធនាគារពាណិជ្ជកម្មមានចំនួន ១៦,៥ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង យោងតាមសេចក្តីថ្លែងការរបស់ធនាគាររដ្ឋប្រទេសប៉ាគីស្ថាន បាននិយាយថា ” ក្នុងអំឡុងសប្តាហ៍ ដែលបានបញ្ចប់ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ ​ទុនបម្រុងរបស់ SBP បានកត់ត្រាអំពីការធ្លាក់ចុះចំនួន ៥៩ លានដុល្លារ មកនៅត្រឹម ១០,៤៩៩ លានដុល្លារអាមេរិក ដោយសារតែការទូទាត់បំណុលខាងក្រៅប្រទេស ។

ប្រទេសប៉ាគីស្ថាន បានមើលឃើញការធ្លាក់ចុះយ៉ាងខ្លាំង នៃទុនបម្រុងរបស់ខ្លួន ដែលបានធ្លាក់ចុះជាង ៥ ពាន់លានដុល្លារ ចាប់តាំងពីខែមីនាមក ដែលភាគច្រើននៃការធ្លាក់ចុះនេះ ដោយសារតែបំណុល និងការទូទាត់ខាងក្រៅប្រទេសផ្សេងទៀត ។

គួរឱ្យដឹងថា ប្រទេសនៅអាស៊ីខាងត្បូង ដែលត្រូវការហិរញ្ញប្បទានពីខាងក្រៅប្រទេស យ៉ាងខ្លាំងមួយនេះ បានធ្វើឱ្យកើនឡើងនៃទំហំ និងរយ:ពេលនៃកម្ចីពី IMF ចំនួន ៦ ពាន់លានដុល្លារ ដែលបានព្រមព្រៀងគ្នា នៅក្នុងឆ្នាំ ២០១៩ កន្លងទៅ ៕

ប្រភព: CNA