កូនប្រុស​​អតីត​មេដឹកនាំផ្តាច់ការហ្វីលីពីនជាប់ឆ្នោតក្លាយជា​ប្រធានាធិបតី​ថ្មីជំនួសលោក Rodrigo Duterte

អន្តរជាតិ

កូនប្រុស​របស់​អតីត​មេដឹកនាំផ្តាច់ការហ្វីលីពីន លោក Ferdinand Marcos Jr ឈ្នះ​ការ​បោះឆ្នោតក្លាយ​ប្រធានាធិបតី​ថ្មី កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ការណ៍នេះ លោកនឹងត្រូវឡើងជំនួសលោក Rodrigo Duterte ដែលចប់អាណត្តិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសារព័ត៌មាន Ruters លទ្ធផលបោះឆ្នោតរាប់បាន ៩០ភាគរយ, លោក ម៉ាកូស ទទួលបានសំឡេងគាំទ្រ ២៩.៩លានសំឡេង ពោលគឺច្រើនជាងគូប្រជែងរបស់លោក គឺលោកស្រីអនុប្រធានាធិបតី Leni Robredo ដល់ទៅ ២ដង។ ចំណែកលទ្ធផលបោះឆ្នោតផ្លូវការត្រូវបានគេពឹងថានឹងត្រូវចេញផ្សាយនៅចុងខែឧសភានេះ។

លោក Ferdinand Marcos Jr ជាកូន​ប្រុស​របស់​លោក Ferdinand Marcos ដែល​ធ្លាប់​បាន​កាន់​អំណាច​ផ្តាច់​ការ​ នៅ​ហ្វីលីភីន អំលុង​ទសវត្សរ៍​១៩៧០និង​៨០ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ ៧ម៉ឺននាក់ ត្រូវ​គេ​សម្លាប់ ត្រូវ​រងទារុណកម្ម និងត្រូវ​គេ​​រំលោភផ្លូវ​ភេទ​។ នេះបើតាម​អង្គការ​ Amnesty International។

លោក Ferdinand Marcos បាន​ភៀសខ្លួនរត់​ចោល​ស្រុក​​ និង​ស្លាប់​នៅ​សហរដ្ឋអាមេរិក ​ឆ្នាំ១៩៨៧។​ ​លោក​ត្រូវជាប់​ឈ្មោះថា ជាមេដឹកនាំផ្តាច់​ការ និង​បាន​លួច​លុយជាតិ ១០ពាន់​លាន​ដុល្លារ​។​ ពេលឥឡូនេះ កូន​ប្រុស​របស់​លោកបាន​ឈាន​ឆ្ពោះ​ទៅ​ការ​​កាន់​អំណាច​ឡើងវិញ​នៃគ្រួសារ​អ្នក​នយោបាយ Marcos។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីពេលថ្មីៗនេះ លោក Ferdinand Marcos Jr មានអាយុ ៦៤ឆ្នាំ បានសន្យាថាលោកនឹងដោះស្រាយបញ្ហាជាច្រើនដែលជាកង្វល់របស់ប្រជាជនហ្វីលីពីន ក្នុងនោះដូចជា ការបង្កើតការងារ បញ្ហាទំនិញឡើងថ្លៃ និងស្វែងរកឯកភាពជាតិជូនហ្វីលីពីនផងដែរ៕