វៀតណាម ដាក់គោលដៅផលិតធ្យូងថ្មក្នុងស្រុកឱ្យខ្លាំងជាងមុន ចំពេលមានការកើនឡើងតម្លៃនាំចូល

អន្តរជាតិ

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុនរុករកធ្យូងថ្ម ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម Vinacomin កំពុងដាក់គោលដៅជំរុញផលិតកម្មក្នុងស្រុកបន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការ នៃការកើនឡើងចំពោះឥន្ធន:ហ្វូស៊ីល ចំពេលមានការកើនឡើងតម្លៃ ទូទាំងពិភពលោក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលបានក្លាយជាមហាអំណាចផលិតកម្មធ្យូងថ្ម ក្នុងតំបន់កាលពីដើមឆ្នាំនេះ បានធ្វើការព្រមានអំពីកង្វះខាតអគ្គិសនី ដោយសារតែការផ្គត់ផ្គង់ធ្យូងថ្មមានភាពតឹងរ៉ឹង ។

លោក Dang Thanh Hai នាយប្រតិបត្តិរបស់ក្រុមហ៊ុន Vinacomin បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” តម្រូវការក្នុងស្រុក សម្រាប់ធ្យូងថ្មមានកម្រិតខ្ពស់ ជាពិសេសសម្រាប់ធ្យូងថ្ម ដែលប្រើក្នុងការផលិតថាមពល នៅក្នុងរដូវក្តៅ ” ។

គួរឱ្យដឹងថា ក្រុមហ៊ុន Vinacomin ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Vietnam National Coal-Mineral Industries Corp បានផលិតធ្យូងថ្មចំនួន ១៤,៩ លានតោន ក្នុងរយ:ពេល ៤ ខែដំបូងនៃឆ្នាំ ២០២២ នេះ ដែលកើនឡើង ១០% បើធៀបនឹងឆ្នាំមុន។

យ៉ាងណាមិញក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានបន្ថែមថា ក្រុមហ៊ុន Vinacomin ថ្មីៗនេះ កំពុងមានគោលដៅផលិតធ្យូងថ្មឱ្យបាន ៤ លានតោន នៅក្នុងខែឧសភានេះ ៕

ប្រភព: CNA