ប្រធានាធិបតី​តំបូង​របស់​អ៊ុយក្រែន​បាន​ទទួល​អនិច្ចកម្ម​ក្នុង​វ័យ ៨៨ ឆ្នាំ

អន្តរជាតិ

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​របាយការណ៍​ផ្លូវការ​របស់​អ៊ុយក្រែន​ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃអង្គារ៍​កន្លង​ទៅ អតីត​ប្រធានាធិបតី Leonid Makarovych Kravchuk ដែល​ជា​ប្រធានាធិបតី​ទី ១ នៃ​​ប្រទេស​អ៊ុយក្រែន​បាន​ទទួល​មរណភាព​ហើយ​នៅ​ក្នុង​វ័យ ៨៨ ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​សោកនាដកម្ម​មួយ​នេះ គឺ​មិន​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ឡើយ គ្រាន់តែ​កន្លង​មក​សុខភាព​របស់​បុគ្គល​សំខាន់​បំផុត​ប្រចាំ​ប្រទេស​ខាងលើ​គឺ​មាន​សភាព​ខ្សោយ ពោល​គឺ​ធ្លាប់​វះកាត់​បេះដូង​ម្ដង​កាលពី​ឆ្នាំទៅ។

បញ្ជាក់​បន្តិច​ថា លោក Kravchuk គឺ​ជា​បុគ្គល​សំខាន់​មួយ​រូប​ដែល​បាន​ចូលរួម​ចលនា​ទាមទារ​ឯករាជ្យ​សម្រាប់​ប្រទេស​អ៊ុយក្រែន ក្រោយ​ផ្ដាច់ខ្លួន​ចេញ​ពី​សហភាព​សូវៀត និង​នៅ​ឆ្នាំ ១៩៩១ លោក​ទទួល​បាន​ការ​គាំទ្រ​ក្លាយជា​ប្រធានាធិបតី​តំបូង​បំផុត និង​បាន​កាន់តំណែង​ដល់​ឆ្នាំ ១៩៩៤៕

ប្រភព: MSN