មហាសេដ្ឋី Bill Gates ឆ្លង​ជំងឺ​កូវីដ ១៩ ទោះ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់

អន្តរជាតិ

យោង​តាម​ការ​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម Twitter ផ្លូវការ​របស់​មហាសេដ្ឋី Bill Gates កាលពី​ពេលថ្មីៗនេះ​បាន​ឲ្យ​ដឹង​ថា ស្ថាបនិក​ក្រុមហ៊ុន​យក្ស Microsoft គឺ​កំពុង​ធ្វើ​ចត្តាឡឺស័ក​ដោយសារ​បាន​ឆ្លង​ជំងឺ​កូវីដ ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរស​វ័យ ៦៦ ឆ្នាំ​ខាងលើ​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា អាការៈ​របស់​លោក​គឺ​មិនមាន​សភាព​ធ្ងន់ធ្ងរ​ឡើយ ដោយសារ​បាន​ចាក់​វ៉ាក់សាំង​ទាំង​ការពារ និង​ជំរុញ​បាន​គ្រប់គ្រាន់ និង​កំពុង​សម្រាក​ព្យាបាល​តាម​ការណែនាំ​របស់​គ្រូពេទ្យ។

“​ខ្ញុំ​បាន​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​នៃ​មេរោគ​កូវីដ ១៩ ហើយ​ខ្ញុំ​ជួប​អាការៈ​មួយ​ចំនួន​នៃ​មេរោគ​មួយ​នេះ។ បច្ចុប្បន្ន​គឺ​កំពុង​ធ្វើ​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត និង​ធ្វើ​ចត្តាឡឺស័ក​រហូត​ដល់​សុខភាព​ខ្ញុំ​ល្អ​ប្រសើរ​ឡើង​វិញ”។

បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​សហរដ្ឋអាមេរិក​គឺ​នៅ​តែ​បន្ត​កើតមាន​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ច្រើន​លើសលប់​ដដែល​ ពោល​គិត​ត្រឹម​ថ្ងៃទី ១០ ឧសភា មាន​អត្រា​ឆ្លង​កូវីដ ១៩ ថ្មី ៩៣ ៤១៣ ករណី ខណៈ​ការ​ឆ្លង​សរុប​មាន​ដល់ ៨២ លាន​ករណី និង​អត្រា​មរណភាព​មាន​ប្រហែល ៩៩៧ ០០០ ករណី៕

ប្រភព: Euroweeklynews