ដូចប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា កន្លងមកមហាសេដ្ឋីមានបំផុតលើលោក Elon Musk បានសម្រេចកិច្ចព្រមព្រៀងទិញក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្ស Twitter ក្នុងតម្លៃប្រមាណ ៤៤ ពាន់លានដុល្លារ និងរង់ចាំថ្ងៃផ្ទេរសិទ្ធគ្រប់គ្រង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះជាកិច្ចព្រមព្រៀងរវាង Elon Musk និង Twitter មានតម្លៃដល់រាប់សិបពាន់លានដុល្លារក្ដី តែកិច្ចព្រមព្រៀងមួយនេះមិនមែនជាការទិញយកក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតលើលោកក្នុងតម្លៃថ្លៃបំផុតនោះឡើយ។

ខាងក្រោមនេះគឺជាបញ្ជីរាយនាមការទិញក្រុមហ៊ុនបច្ចេកវិទ្យាថ្លៃបំផុតលើលោក៖
- Microsoft ទិញយកក្រុមហ៊ុន Activsion Blizzard ក្នុងតម្លៃ ៦៨,៧ ពាន់លានដុល្លារ
- Dell ទិញយកក្រុមហ៊ុន EMC ក្នុងតម្លៃ ៦៧ ពាន់លានដុល្លារ
- Elon Musk ទិញយកក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ
- Avago Technologies ទិញយកក្រុមហ៊ុន Broadcom ក្នុងតម្លៃ ៣៧ ពាន់លានដុល្លារ
- AMD ទិញយកក្រុមហ៊ុន Xlinix ក្នុងតម្លៃ ៣៥ ពាន់លានដុល្លារ
ប្រភព: Bllnr