យោងតាមទិន្នន័យផ្ដល់ឲ្យដោយសារព័ត៌មាន Reuters បានបង្ហាញថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងផលិតលុយបន្ថែមសម្រាប់សារពើពន្ធពីពេលនេះដល់ខែមីនាឆ្នាំក្រោយ ដែលមានតម្លៃប្រហែល ២,៧ ទ្រីលានយ៉េន ឬប្រហែល ២១ ពាន់លានដុល្លារ។

មូលហេតុចំបងដែលតម្រូវឲ្យជប៉ុនត្រៀមផលិតលុយដ៏ច្រើនលើសលុបបែបនេះ គឺដោយសារត្រៀមទប់ទល់ជាមួយនឹងការឡើងថ្លៃប្រេង និងត្រៀមដោះស្រាយបញ្ហាបំណុលមួយចំនួន។

ផែនការរបស់រដ្ឋាភិបាលគឺនឹងចំណាយប្រមាណ ១,១៧ ទ្រីលានយ៉េន ឬប្រហែល ៩ ពាន់លានដុល្លារ លើការទប់ស្កាត់ការឡើងថ្លៃប្រេង និងថវិកាដែលនៅសេសសល់នឹងទុកធ្វើជាទុនបម្រុងគ្រាអាសន្ន។
បញ្ជាក់ដែរថា បើយោងតាមប្រភពខាងលើ គម្រោងផលិតលុយបន្ថែមរបស់ជប៉ុននឹងអនុម័តឲ្យធ្វើនៅថ្ងៃអង្គារខាងមុខ៕
ប្រភព: CNA