អាមេរិក​ប្ដឹង​មហាសេដ្ឋី​ស្វីស ​ក្រោយ​បរិច្ចាគ​ប្រាក់​រាប់​លាន​ក្នុង​ជួរ​រដ្ឋាភិបាល

អន្តរជាតិ

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មហាសេដ្ឋី​ស្វីស Hansjorg Wyss បាន​ក្លាយជា​បុគ្គល​សំខាន់​មួយ​រូប​ ជា​ពិសេស​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​តែ​ម្ដង ដោយសារ​លោក​ជា​សប្បុរសជន​ចិត្ត​ទូលាយ បរិច្ចាគ​លុយ​ម្ដង​រាប់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា​ការ​ធ្វើ​សប្បុរសធម៌​របស់​មហាសេដ្ឋី​ខាងលើ បាន​ក្លាយជា​ការ​នាំ​ទុក្ខទោស​ដាក់​ខ្លួន​ទៅ​វិញ ពោល​រដ្ឋាភិបាល​អាមេរិក​បាន​ចោទ​ប្រកាន់​បុរស​រូប​នេះ​ថា បាន​ល្មើស​ច្បាប់​សហរដ្ឋអាមេរិក ដោយ​បរិច្ចាគ​ប្រាក់​ទៅ​លើ​វិស័យ​នយោបាយ ទាំង​លោក​ជា​ជនបរទេស​សោះ។

យោង​តាម​ច្បាប់​សហរដ្ឋអាមេរិក​បាន​ចែង​ថា រាល់​ជន​បរទេស​ទាំងឡាយ​ដែល​មិន​ទាន់​មាន​សញ្ជាតិ​អាមេរិក គឺ​មិនអាច​ធ្វើការ​បរិច្ចាគ​ទៅ​កាន់​បេក្ខភាព​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ដោយ​ផ្ទាល់​បាន​ឡើយ ប៉ុន្តែ​អាច​មាន​សិទ្ធិ​ចូលរួម​សម្រាប់​ក្រុម​តស៊ូ​មតិ​ក្នុង​គោល​នយោបាយ​សាធារណៈ។

ស្របពេល​អាមេរិក​យល់ឃើញ​ថា ការ​បរិច្ចាគ​ប្រាក់​ទាំង​លានៗ​របស់​មហាសេដ្ឋី​ខាងលើ​ចាត់​ទុក​ជា​ទង្វើ​លាង​លុយ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​របស់​លោក Wyss បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​បរិច្ចាគ​របស់​លោក​អាច​ប្រព្រឹត្ត​ទៅ​បាន ដោយ​សារ​លោក​ជឿ​លើ​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន មិនមែន​ជា​ការ​បង្ហាញ​ការ​គាំទ្រ​ដល់​បេក្ខភាព​រូបណា​ម្នាក់​ឡើយ។​

បញ្ជាក់​ដែរ​ថា ថ្វី​បើ​មាន​ឈ្មោះ​ជា​អ្នក​បរិច្ចាគ​ធំ​បំផុត​មួយ​នៅ​អាមេរិក​ក៏​ពិត​មែន ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​មហាសេដ្ឋី​មាន​ប្រាក់​ ៥,១ ពាន់​លាន​ដុល្លារ​នៅ​មិនទាន់​ទទួល​បាន​សញ្ជាតិ​អាមេរិកកាំង​នៅ​ឡើយ បើ​ទោះជា​បាន​មក​រស់​នៅ​ប្រទេស​លោក​ខាងលិច​អស់​រយៈពេល​ជាយូរ​ហើយ​ក្ដី៕

ប្រភព: Dailymail