កាលពីពេលថ្មីៗនេះ The Sunday Times Rich List ប្រចាំឆ្នាំ ២០២២ បានបញ្ចេញបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតនៅចក្រភពអង់គ្លេស ដែលមានប្រមាណ ១៧៧ នាក់ ខណៈអ្នកមានបំផុតប្រចាំប្រទេសអតីតសមាជិកសហភាពអឺរ៉ុបមួយនេះគឺ បងប្អូនត្រកូល Hinduja លោក Sri និង Gopi។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទ្រព្យសម្បត្តិរបស់គ្រួសារខាងលើគឺមានការកើនឡើងរហូតដល់ ១១ពាន់លានផោន ឬប្រហែលជិត ១៤ ពាន់លានដុល្លារកាលពីឆ្នាំទៅ ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់ពួកគេនៅពេលនេះគឺមានជាង ២៨ ពាន់លានផោន ជាប់ជាមហាសេដ្ឋីមានដាច់គេនៅចក្រភពអង់គ្លេស។

ខាងក្រោមគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតទាំង ១០ នៅចក្រភពអង់គ្លេសប្រចាំឆ្នាំ ២០២២ ផ្អែកតាមការចុះផ្សាយពី The Sunday Times Rich List៖
- គ្រួសារត្រកូល Hinduja មានទ្រព្យសម្បត្តិសរុប ៣៥,៥ ពាន់លានដុល្លារ
- គ្រួសារត្រកូល Dyson មានទ្រព្យសម្បត្តិសរុប ២៨,៦៨ ពាន់លានដុល្លារ
- គ្រួសារត្រកូល Reuben មានទ្រព្យសម្បត្តិសរុប ២៧,៧៦ ពាន់លានដុល្លារ
- លោក Leonard Blavatnik មានទ្រព្យសម្បត្តិសរុប ២៤,៩៤ ពាន់លានដុល្លារ
- Guilaume Pousaz មានទ្រព្យសម្បត្តិសរុប ២៤,០២ ពាន់លានដុល្លារ
- គ្រួសារត្រកូល Mittal មានទ្រព្យសម្បត្តិសរុប ២១,២០ ពាន់លានដុល្លារ
- គ្រួសារត្រកូល Henkel មានទ្រព្យសម្បត្តិសរុប ១៨,៧ ពាន់លានដុល្លារ
- គ្រួសារត្រកូល Weston មានទ្រព្យសម្បត្តិសរុប ១៦,៨៣ ពាន់លានដុល្លារ
- Kirsten និង Jorn Rausing មានទ្រព្យសម្បត្តិសរុប ១៤,៩៦ ពាន់លានដុល្លារ
- Charlene de Carvalho-Heineken និង Michel de Carvalho មានទ្រព្យសម្បត្តិសរុប ១៤,២៥ ពាន់លានដុល្លារ៕
ប្រភព: Euroweeklynews