ប្រទេស​អភិវឌ្ឍន៍​នៅ​អាស៊ីអាគ្នេយ៍​មាន​​តែ ២គត់​ ខណៈ​កម្ពុជា​នឹង​ឈាន​ដល់​ចំណុច​នេះ​នៅ​ឆ្នាំ ២០៥០

អន្តរជាតិ

នៅ​តំបន់​អាស៊ីអាគ្នេយ៍ មាន​តែ​សិង្ហបុរី និង​ប្រ៊ុយណេ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​អភិវឌ្ឍន៍ ដោយសារ​ផ្អែក​លើ​កម្រិត GDP របស់​ប្រជាជន​នៅ​ទីនោះ។ ​បើ​យោង​តាម​ការ​កំណត់​របស់​ធនាគារ​ពិភពលោក ប្រទេស​ដែល​អាច​​ចាត់​ទុក​ជា​ប្រទេស​អភិវឌ្ឍន៍​បាន លុះត្រា​តែ​កម្រិត GDP របស់​ប្រជាជន​នៅ​ប្រទេស​នោះ​មាន​ចាប់​ពី ១២ ៥៣៥ ដុល្លារ​ឡើង​ទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី កូនខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី និង​ប្រទេស​សំបូរ​ប្រេង​ខាងលើ ម៉ាឡេស៊ី​ដែល​ជាប់​ព្រំប្រទល់​សិង្ហបុរី ក៏​កំពុង​បោះ​ជំហាន​ឆ្ពោះ​ទៅរក​ការ​កែប្រែ​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​ផង​ដែរ ដោយ​បច្ចុប្បន្ន GDP របស់​ពួកគេ​គឺ ១០ ៤០១ ដុល្លារ ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​នាយក​រដ្ឋមន្ត្រី Ismail Sabri Yaakob ក្នុង​រយៈពេល ៣ ឬ ៤​ ឆ្នាំ​ខាងមុខ ម៉ាឡេស៊ី​នឹង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​ទី ៣ នៅ​អាស៊ី​អាគ្នេយ៍​ជា​មិនខាន។

ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​ GDP ខ្ពស់​បំផុត​ប្រចាំ​អាស៊ីអាគ្នេយ៍ គឺ​ប្រទេស​ថៃ ស្របពេល​នាយករដ្ឋមន្ត្រី Prayut Chan-o-Cha បង្ហើប​ថា ប្រទេស​ជិតខាង​​នឹង​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ ២០៣៦។ ស្របពេល Karl Kendrick Chua អគ្គនាយកអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិហ្វីលីពីន ទម្លាយ​ថា ហ្វីលីពីន​នឹង​ឈាន​ដល់​ចំណុច​មួយ​នេះ​នៅ​ឆ្នាំ ២០៤០។

ក្រឡេក​ទៅ​មើល ប្រទេស​ឥណ្ឌូណេស៊ី និង​វៀតណាម​វិញ សុទ្ធតែ​មាន​ចក្ខុវិស័យ​ចង់​កែប្រែ​ប្រទេស​ទាំង ២ នេះ​ឲ្យ​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ ២០៤៥ ដូច្នេះ​ហើយ​បាន​ជា​មួយ​រយៈកាល​ចុងក្រោយ​ សន្ទុះនៃ​កំណើន​សេដ្ឋកិច្ច​វៀតណាម​ហាក់​មាន​ការ​កើនឡើង​ជា​លំដាប់​តែម្ដង។

ជា​ចុងក្រោយ កម្ពុជា​ក៏​មាន​ចក្ខុវិស័យ​អភិវឌ្ឍ​ប្រទេស​ឲ្យ​ដល់​ចំណុច​កំពូល​ដូច​ប្រទេស​ដទៃ​ផង​ដែរ ខណៈ​សម្ដេចតេជោហ៊ុន សែន​បាន​បង្ហើប​ថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ ២០៥០ ហើយ​ពួកយើង​គឺ​ជា​ប្រទេស​ដែល​មាន​ឱកាស​ក្នុង​ការ​ក្លាយជា​កម្លាំង​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ីអាគ្នេយ៍​ផង​ដែរ៕

ប្រភព: ASEAN Skyline