អំឡុងពេលមានការរាតត្បាតជំងឺកូវីដ ១៩ ប្រជាជនទូទាំងពិភពលោកមានការភ័យខ្លាច ប្រមែប្រមូលទិញស្បៀងអាហារស្តុកទុកតាមផ្ទះរៀងៗខ្លួន ដែលជាហេតុបណ្ដាលឲ្យតម្លៃចំណីអាហារមានការឡើងថ្លៃ ហើយមហាសេដ្ឋីដែលមានមុខជំនួញនៅលើវិស័យមួយនេះសំងំកើបលុយបានរាប់លានដុល្លារ។

ជាការពិត នៅពេលមានគ្រោះអាសន្នម្ដងៗ ចំណីអាហារ និងថ្នាំសង្កូវគឺពិតជាដើរតួយ៉ាងសំខាន់ ហើយបុគ្គលដែលរកស៊ីលើវិស័យទាំងនេះ ទទួលបានផលប្រយោជណ៍ជាច្រើន ស្របពេលបើតាមរបាយការណ៍ពីសារព័ត៌មានក្រៅប្រទេសបានបង្ហាញថា រៀងរាល់ ៣០ ម៉ោងម្ដង តួលេខមហាសេដ្ឋីទូទាំងពិភពលោកមានការកើនឡើងជាលំដាប់។

ក្រឡេកទៅមើលស្ថិតិនៃការកើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅលើវិស័យចំណីអាហារវិញ ក្នុងរយៈពេលត្រឹម ២ ឆ្នាំ ទ្រព្យសម្បត្តិរបស់ពួកគេកើនដល់ ៤៥% ឬប្រមាណ ៣៨២ ពាន់លានដុល្លារសរុប ដែលនេះគឺផ្ដើមចេញពីការឡើងថ្លៃអាហារដល់ ៣០% នៅឆ្នាំ ២០២១ ទាំងស្រុង។
ចំណេញពីការរាតត្បាតមធ្យម ងំពួកគេអាចនឹងពង្រីកខ្លួនកាន់តែខ្លាំងជាងមុនទៀត ដោយសារសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានធ្វើឲ្យតម្លៃចំណីអាហារកើនឡើងដល់ ២៣% នៅឆ្នាំ ២០២២ ខណៈឆ្នាំនេះមហាសេដ្ឋីថ្មីនៅលើវិស័យចំណីអាហារមានចំនួនកើនឡើង ៦២ នាក់។

បញ្ជាក់ដែរថា មហាសេដ្ឋីមានទ្រព្យច្រើនបំផុតលើវិស័យ F&B គឺ Jacqueline Badger Mars និង John Mars ដោយបុគ្គលទាំង ២ រូបនេះ សុទ្ធតែមានទ្រព្យសម្បត្តិ ៤៩ ពាន់លានដុល្លារដូចគ្នា៕
ប្រភព: Businessinsider