មហាសេដ្ឋី​ថៃ ចាយ​លុយ ៧៥០ លាន​ដុល្លារ​ទិញ​ស្ថានីយ​ឧស្ម័ន​ធម្មជាតិ​ពី​ក្រុមហ៊ុន​ Exxon Mobil

អន្តរជាតិ

កាលពី​ពេលថ្មីនេះ ក្រុមហ៊ុន​ Banpu ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​ថៃ Isara Vongkusolkit និង​គ្រួសារ បាន​យល់ព្រម​ទិញ​ស្ថានីយ​ឧស្ម័ន​ធម្មជាតិ​នៅ​រដ្ឋ​តិចសាស់ ពី​ក្រុមហ៊ុន Exxon Mobil ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៧៥០ លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ប្រកាស​ពី​ក្រុមហ៊ុន BKV Corp. របស់ Banpu កាលពី​យប់​ថ្ងៃសុក្រ​បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​មួយ​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ថៃ​អាច​កាន់កាប់​ផ្ទៃដី​ប្រមាណ ១៦០ ០០០ អាក ឬ​ប្រហែល ៦៤ ៧៥០ ហិចតា​នៅ Barnett Shale និង​មាន​លទ្ធភាព​គ្រប់គ្រង​អណ្ដូង​រ៉ែ ៩៣% នៃ​អណ្ដូងរ៉ែ​សរុប ២​ ១០០ ដែល​អាច​ផលិត​ឧស្ម័ន​ប្រហែល ៦,៤ លាន​ម៉ែត្រគីប​ក្នុង​មួយ​ថ្ងៃ។

ការ​ទិញ​យក​បាន​ស្ថានីយ​ឧស្ម័ន​មួយ​នេះ​បាន​ជួយ​ឲ្យ​ក្រុមហ៊ុន Banpu មាន​លទ្ធភាព​ផលិត​ឧស្ម័ន​ធម្មជាតិ​បាន​រហូត​ដល់ ៥,៨ ទ្រី​លាន​ហ្វីត​គីប ឬ​ប្រហែល ១,៦៤២ ពាន់​លាន​ម៉ែត្រ​គីប​ក្នុង​មួយ​ថ្ងៃ។

បញ្ជាក់​ដែរ​ថា Banpu គឺ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ ៣ ទៀត​ដែល​គ្រប់គ្រង​ដោយ Isara vongkusolkit ដែល​មាន​វ័យ ៧៣ ឆ្នាំ ហើយ​ក្រៅពី​ក្រុមហ៊ុន​មួយ​នេះ លោក​ និង​គ្រួសារ​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន Mitr Phol ដែល​ជា​អ្នក​ផលិត​ស្ករ​ធំ​បំផុត​នៅ​អាស៊ី​ផ្នែក​លើ​ប្រាក់​ចំណូល​ផង​ដែរ៕

ប្រភព: Forbes