តម្លៃ​ហ៊ុន​បន្ត​ធ្លាក់ចុះ Tesla ខាត​លុយ​ជាង ៥០០ ពាន់​លាន​ដុល្លារ

អន្តរជាតិ

ស្ថានភាព​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ហាក់​មិន​សូវ​អំណោយផល​ប៉ុន្មាន​ឡើយ ពោល​តម្លៃ​ហ៊ុន​របស់​ពួកគេ​បាន​បន្ត​ដាំក្បាល​ចុះ​ជា​លំដាប់​សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានការណ៍​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​យក្ស​អាមេរិក​ខាងលើ​ទទួល​រង​ការ​ខាតបង់​ជាខ្លាំង ពោល​គិត​ត្រឹម​ថ្ងៃអង្គារ តម្លៃ​ហ៊ុន​ធ្លាក់​ចុះ ៧% ហើយ​បើ​ធៀប​នឹង​ខែវិច្ឆិកា គឺ​ធ្លាក់​រហូត​ដល់​ជិត ៤៩% មក​សល់​ត្រឹម ៦២៨ ដុល្លារ​/ហ៊ុន។

ការ​បន្ត​ធ្លាក់​ចុះ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មូលធន​ទីផ្សារ​របស់ Tesla ថយ​ពី ១,២ ទ្រីលាន​ដុល្លារ មក​សល់​ត្រឹម ៦៥០ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ត្រឹម ៦ ខែ ស្របពេល​មេធំ Elon Musk ក៏​របូត​លុយ​អស់​ប្រមាណ​ជាង ១០០ ពាន់​លាន​ដុល្លារ​ផង​ដែរ​ក្នុង​រយៈពេល​ដូចគ្នា​នេះ។

មូលហេតុ​ចំបង​ដែល​ធ្វើ​ឲ្យ​ Tesla រង​ការ​ខាតបង់​ដ៏​សំបើម​ ដោយសារ​រោងចក្រ​ធំ​នៅ​ទីក្រុង​សៀងហៃ​បាន​បិទទ្វារ​បណ្ដោះ​អាសន្ន​ ដ្បិត​ស្ថានភាព​កូវីដ ១៩ នៅ​ទីនោះ​បាន​ផ្ទុះ​សារ​ជា​ថ្មី ធ្វើ​ឲ្យ​ការ​នាំ​ចេញ​រថយន្ត​របស់ Tesla មាន​ការ​កកស្ទះ បាត់បង់​ចំណូល​មួយ​ផ្នែក​ធំ៕

ប្រភព: Nairametrics