ប្រទះ​ឃើញ​ផ្ទាំងគំនូរ​​បាត់​រយៈពេល​ជិត ១០ ឆ្នាំ​ នៅ​ផ្ទះ​ម្ដាយ​ប្រធានាធិបតី​ហ្វីលីពីន

អន្តរជាតិ

​កាល​ពី​ពេល​ថ្មីៗនេះ លោក Ferdinand Marcos Jr. បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន ខណៈ​ការ​ធ្វើ​សច្ចាសម្បថ​ចូល​កាន់​តំណែង​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី ៣០ ​មិថុនា​ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា មុននឹង​ដល់​ពេល​ធ្វើ​សច្ចា​សម្បថ​នោះ មាន​ផ្ទុះ​ព័ត៌មាន​អាស្រូវ​មួយ​ទាក់ទង​នឹង​ម្ដាយ​របស់​លោក ពោល​គឺ​បាន​ប្រទះ​ឃើញ​ផ្ទាំង​គំនូរ​មួយ​ដែល​បាន​បាត់បង់​អស់​រយៈពេល​ជិត ១០ ឆ្នាំ ខណៈ​តម្លៃ​របស់​វា​គឺ​ប្រមាណ ១៥០ លាន​ដុល្លារ​ឯណោះ។

​ផ្ទាំងគំនូរ​ដែល​ត្រូវបាន​សង្ស័យ​ថា មាន​វត្តមាន​នៅ​ផ្ទះ​របស់​អ្នកស្រី Marcos គឺ​ជា​ស្នាដៃ​របស់​វិចិត្រករ Picasso ដែល​គំនូរ​មួយ​ផ្ទាំង​នេះ​មាន​ឈ្មោះ​ថា Reclining Woman IV ហើយ​វា​ត្រូវ​បាន​រាយការណ៍​ថា បាន​បាត់បង់​ពី​សារមន្ទីរ​នៅ​ឆ្នាំ ២០១៤។

យ៉ាងណា ក៏​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា គំនូរ​មួយ​ផ្ទាំង​នេះ​អាច​ជា​វត្ថុ​ក្លែងក្លាយ ដោយសារ​កាលពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អតីត​មេដឹកនាំ​ផ្ដាច់ការ Marcos គេ​រក​ឃើញ​ថា លោក​មាន​ចំណង់ចំណូល​ចិត្ត​ទិញ​វត្ថុ​បុរាណ និង​ផ្ទាំង​គំនូរ​ក្លែងក្លាយ​មក​ទុកតាំង​លំអ។

បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​ក្រុម​ប្រឆាំង​អំពើពុករលួយ​បាន​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ពី​ករណី​ខាងលើ៕

ប្រភព: Celebritynetworth