សមាជិក EU បដិសេធ​សំណើ​គំនាប​សេដ្ឋកិច្ច​ថ្មី​លើ​មហាអំណាច​រុស្ស៊ី

អន្តរជាតិ

ថ្នាក់​ដឹកនាំ​របស់​សហភាព​អឺរ៉ុប​នឹង​បើកការ​ប្រជុំ​នៅ​ថ្ងៃច័ន្ទ ដើម្បី​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បន្ត​ជួយ​ដល់​ប្រទេស​អ៊ុយក្រែន​ក្នុង​គ្រា​អាសន្ន ក្នុង​ការ​វាយ​បក​ទៅ​កាន់​រុស្ស៊ី ស្របពេល​ការ​ប្រជុំ​លើ​សំណើ​គំនាប​សេដ្ឋកិច្ច​ថ្មី​លើ​ប្រទេស​រុស្ស៊ី គឺ​មាន​ការ​ខ្វែង​គំនិត​គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រយៈ​ពេល ២ ថ្ងៃ​កន្លង​មក​នេះ ថ្នាក់​ដឹកនាំ​ពី ២៧ ប្រទេស​បាន​ជំនុំ​គ្នា​រក​ដំណោះស្រាយ​យ៉ាង​ពិសេស​សម្រាប់​ការ​ជួយ​ដល់​អ៊ុយក្រែន ក្នុង​រយៈពេល ៤ ខែ​មក​នេះ និង​ជាពិសេស​គឺ​រក​ដំណោះស្រាយ​លើ​បញ្ហា​ធំៗ​ផ្សេងទៀត​ដូចជា តម្លៃ​ប្រេង​ឡើង​ថ្លៃ ការ​ប្រឈម​នឹង​កង្វះ​ស្បៀងអាហារ និង​តម្រូវការ​ផ្សេងៗ​របស់​កង​សន្តិភាព​ EU ជាដើម។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី Kelo។

យ៉ាងណា សមាជិក EU ទាំង​នោះ​ហាក់​មាន​ការ​ខ្វែងគំនិត​គ្នា​ចំពោះ​សំណើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​លើ​រុស្ស៊ី ជាពិសេស​គឺ​លើ​កត្តា​បិទ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​តែ​ម្ដង ពោល​ហុងគ្រី ស្លូវ៉ាគី និង​សាធារណ​ឆែក​បាន​ប្រកែក​ដាច់​អហង្ការ​លើ​សំណើ​មួយ​នេះ។

ការ​មិន​យល់ស្រប​លើ​ចំណុច​ខាងលើ​បាន​ធ្វើ​ឲ្យ​សំណើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​សំខាន់ៗ​ប៉ុន្មាន​ផ្សេងទៀត​បាន​កកស្ទះ ដូចជា​ផ្ដាច់ Sberbank ដែល​ជា​ធនាគារ​ធំ​បំផុត​ប្រចាំ​រុស្ស៊ី​ពី​ប្រព័ន្ធ SWIFT បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី​នៅ​សហភាព​អឺរ៉ុប ដាក់​ឈ្មោះ​បុគ្គល​សំខាន់ៗ​រុស្ស៊ី និង​មហាសេដ្ឋី​ចូល​បញ្ជី​ខ្មៅ​បន្ថែម និង​បង្កង​ទ្រព្យសម្បត្តិ​មហាសេដ្ឋី​រុស្ស៊ី​ជាដើម៕