អ៊ីស្រាអែល និង​អារ៉ាប់រួម នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ចុងខែ​ឧសភា

អន្តរជាតិ

យោង​តាម​សារព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា ប្រទេស​អ៊ីស្រាអែល និង​អារ៉ាប់រួម UAE នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ទីក្រុង​ឌូបៃ​នៅ​ថ្ងៃអង្គារ​ខាងមុខ ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២​។ នេះ​បើតាម​ការ​ឲ្យដឹង​ពី​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់​អ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ដដែល​បាន​បន្ថែម​ថា កិច្ចព្រមព្រៀង​មួយ​នេះ​នឹង​លើកលែង​ពន្ធ​ទំនិញ​ប្រមាណ ៩៦% រាប់​បញ្ចូល​ទាំង​ផ្នែក​ចំណីអាហារ កសិកម្ម គ្រឿងសំអាង ឧបករណ៍​វេជ្ជសាស្ត្រ និង​ថ្នាំសង្កូវ និង​ច្បាប់​មួយ​ចំនួន​ថែម​ទៀត។

បញ្ជាក់​ដែរ​ថា UAE និង​អ៊ីស្រាអែល​បាន​ចាប់ផ្ដើម​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០២០ ដោយមាន​អាមេរិក​ជា​អ្នក​បើកផ្លូវ ស្របពេល​កិច្ចព្រមព្រៀង​មួយនេះ​គឺជា​ កិច្ចព្រមព្រៀង​ដំបូង​របស់​អ៊ីស្រាអែល​ជាមួយ​នឹង​ប្រទេស​នៅ​អារ៉ាប់៕