ប្រធានាធិបតីចូ បៃឌិនបានធ្វើទស្សនកិច្ចមកកាន់តំបន់អាស៊ីសារនេះ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្របពេលលោកក៏បានចូលទស្សនកិច្ចប្រទេសជប៉ុនក្នុងពេលនោះផងដែរ។

ក្រោយបញ្ចប់កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំអាមេរិក និងជប៉ុន លោក Fumio Kishida ដែលជាប្រធានាធិបតីជប៉ុនថ្មី បានអញ្ជើញលោកបៃឌិនទៅស្រស់ស្រូបអាហារពេលល្ងាចក៏ឈ្ងុយឆ្ងាញ់ ខណៈតម្លៃរបស់អាហារមួយពេលនេះគឺកាន់តែពិសេស។

ភោជនីយដ្ឋានដែលមេដឹកនាំមហាអំណាចទាំង ២ បានទៅ គឺជាប្រភេទបែបភោជនីយដ្ឋានឯកជន ដែលមានចុងភៅចំអិនអាហារឲ្យភ្លាមៗ ហើយអតិថិជនអាចកុម្ម៉ង់ម្ហូបបានតាមចិត្ត ស្របពេលតម្លៃរបស់វាគឺមានចាប់ពី ២០០ ដុល្លារក្នុងម្នាក់។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Dailymail។

ប្រភពដដែលបន្ថែមថា អាហារមួយពេលដែលថ្នាក់ដឹកនាំទាំង ២ បានទទួលទានអាចមានតម្លៃថ្លៃជាងនេះរាប់ដង ដោយសារគ្រប់មុខនៃអាហារទាំងអស់សុទ្ធតែប្រើប្រាស់គ្រឿងទេសល្អៗ និងសម្រិតសម្រាំងយ៉ាងឥតខ្ចោះ។

សូមជម្រាបផងដែរថា ជប៉ុនអាចចាត់ទុកជាប្រទេសមួយដែលប្រធានាធិបតីអាមេរិកល្បីៗសុទ្ធតែធ្លាប់បានរួមអាហារជាមួយថ្នាក់ដឹកនាំប្រចាំប្រទេស ពោលអតីតប្រធានាធិបតី Barrack Obama, Donald Trump និងសូម្បីតែ George H. W. Bush និង George W. Bush ក៏សុទ្ធតែមានប្រវត្តិទទួលទានអាហារនៅជប៉ុនផងដែរ៕