សមាជិកសភាវៀតណាម ២ រូប ចេញមុខជំទាស់ ផែនការបង្កើតរោងចក្រនុយក្លេអ៊ែរដំបូងបំផុត

អន្តរជាតិ

ថ្មីៗនេះ សមាជិកសភាវៀតណាមចំនួនពីររូប បានចេញមុខជំទាស់ ដោយលើកពីហេតុផលសុវត្ថិភាព ជុំវិញសំណើរបស់គណ:កម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភា ដែលចង់ស្តាផែនការ ក្នុងការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឆ្នាំ ២០០៩ រដ្ឋាភិបាលរបស់ប្រទេសវៀតណាម បានប្រកាសអំពីផែនការមួយ ក្នុងការសាងសង់រោងចក្រនុយក្លេអ៊ែរចំនួន ២ នៅក្នុងខេត្ត Ninh Thuan ដោយនឹងចំណាយអស់ថវិកាជាច្រើនពាន់លានដុល្លារ ប៉ុន្តែយ៉ាងក៏ដោយ សភាបានដកចេញសំណើនេះវិញ នៅក្នុងឆ្នាំ ២០១៦ ដោយហេតុផលថា រដ្ឋាភិបាលគឺគ្មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីធ្វើវាបានទេ ។

យ៉ាងណា លោក Troung Trong Nghia អ្នកតំណាងទីក្រុងហូជីមិញបានថ្លែង នៅក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃចន្ទថា គម្រោងក្នុងការស្តាផែនការនុយក្លេអ៊ែររបស់វៀតណាម គួរតែត្រូវបោះបង់ចោលទាំងស្រុង ជាមួយនឹងការលើកឡើងថា ៖ “​យើងអាចបង្កើតផែនការថ្មីមួយ ក្នុងរយ:ពេល ១០ ឬ ២០ ឆ្នាំខាងមុខ ប្រសិនបើយើងចង់អភិវឌ្ឍន៍ទៅលើវិស័យនុយក្លេអ៊ែរ ” ។

លើសពីនេះ លោក Troung បានចង្អុលបង្ហាញថា ជាង ១០ ឆ្នាំនៃគ្រោះមហត្តរាយនុយក្លេអ៊ែរ នៅ Fukushima ប្រទេសជប៉ុន នៅតែមិនទាន់អាចដោះស្រាយបានទាំងស្រុង ដោយប្រឈមមុខជាមួយផលពិបាកជាច្រើន បើទោះបីជាប្រទេសអភិវឌ្ឍន៍ និងបានប្រើប្រាស់ថាមពលនុយក្លេអ៊ែរអស់រយ:ពេលជាយូរមកហើយក៏ដោយ ។

អ្នកតំណាងរូបនេះ បានបន្តទៀតថា សមត្ថភាពរបស់ប្រទេសវៀតណាម ក្នុងការគ្រប់គ្រងហានិភ័យគឺស្ថិតនៅកម្រិតទាបណាស់ ហើយប្រទេសនេះ គឺមិនគួរប្រឈមមុខទៅនឹងថាមពលនុយក្លេអ៊ែរនោះទេ ។

ទន្ទឹមនឹងនេះ អនុប្រធាន មកពីខេត្ត Ninh Thuan លោក Dang Thi My Huong បាននិយាយថា ប្រជាជនគឺមានការព្រួយបារម្ភខ្លាំងអំពីរុក្ខជាតិ នៅក្នុងខេត្តនេះ ប្រសិនបើរោងចក្រនុយក្លេអ៊ែរ ត្រូវបានសាងសង់ឡើងនោះ ។

គួរឱ្យដឹងថា ការជជែកដេញដោល លើគម្រោងថាមពលនុយក្លេអ៊ែរដំបូង របស់វៀតណាម បានធ្វើឡើងវិញ នៅឆ្នាំនេះ បន្ទាប់ពីប្រទេសនៅអាស៊ានមួយនេះ​ បានធ្វើការប្តេជ្ញាចិត្ត នៅក្នុងស្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឆ្នាំ ២០២១ ដើម្បីសម្រេចបាននូវការបំភាយឧស្ម័យពុលធ្លាក់មកត្រឹមកម្រិតសូន្យ នៅឆ្នាំ ២០៥០ ៕