ឆាកនយោបាយនៅប្រទេសមហាអំណាចនានា សុទ្ធតែជាប្រភពចំណូលដ៏ធំមួយលើលោក ជាពិសេសនៅសហរដ្ឋអាមេរិក ពោលប្រធានាធិបតីចូ បៃឌិន អាចទទួលបានប្រាក់ខែប្រមាណ ៤ សែនដុល្លារក្នុងមួយឆ្នាំ។
យ៉ាងណា បើតាមការចុះផ្សាយពី Yahoo បានឲ្យដឹងថា ទោះមានប្រាក់ខែខ្ទង់សែនដុល្លារ/ឆ្នាំក្ដី ក៏លោកចូ បៃឌិនមិនមែនជាអ្នកនយោបាយមានបំផុតនៅអាមេរិកនោះឡើយ ពោលទ្រព្យសម្បត្តិរបស់លោកមានប្រហែល ៩ លានដុល្លារប៉ុណ្ណោះ។
ប្រភពដដែលបានបន្ថែមថា ក្រៅពីប្រាក់ខែបានមកពីមុខតំណែងជាប្រធានាធិបតីអាមេរិក ការលក់សៀវភៅ ការថ្លែងសន្ទរកថា និងបង្ហាញខ្លួននៅកម្មវិធីផ្សេងៗក៏អាចជួយផ្ដល់ចំណូលដល់មេដឹកនាំកំពូលម្នាក់នេះផងដែរ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះអ្នកនយោបាយមានបំផុតនៅអាមេរិក៖
- Michael Bloomberg សមាជិកគណបក្សប្រជាធិបតេយ្យ មានទ្រព្យសម្បត្តិប្រមាណ ៧០ ពាន់លានដុល្លារ
- Donald Trump អតីតប្រធានាធិបតីអាមេរិក មានទ្រព្យសម្បត្តិប្រមាណ ២ ពាន់លានដុល្លារ
- Mitt Romney សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Utah មានទ្រព្យសម្បត្តិប្រមាណ ៣០០ លានដុល្លារ
- John Kerry បេសកជនពិសេសតំបូងសម្រាប់ប្រធានាធិបតីលើបញ្ហាអាកាសធាតុ មានទ្រព្យសម្បត្តិប្រមាណ ២៥០ លានដុល្លារ
- Nancy Pelosi អ្នកតំណាងគណៈកម្មាធិការជាតិប្រជាធិបតេយ្យ មានទ្រព្យសម្បត្តិប្រមាណ ១២០ លានដុល្លារ
- ចូ បៃឌិន ប្រធានាធិបតីអាមេរិក មានទ្រព្យសម្បត្តិប្រមាណ ៩ លានដុល្លារ
- Kamala Harris អនុប្រធានាធិបតីអាមេរិក មានទ្រព្យសម្បត្តិប្រមាណ ៥ លានដុល្លារ
បញ្ជាក់ដែរថា ទិន្នន័យខាងលើគឺជាផ្ដល់ឲ្យដោយគេហទំព័រ Celebritynetworth៕