ធនាគារពិភពលោក ព្យាករថាសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី នឹងមានរឹងមាំបំផុត នៅក្នុងឆ្នាំ ២០២២ នេះ

អន្តរជាតិ

តាមរយ:របាយការណ៍មួយ ដែលមានឈ្មោះ ទស្សនវិស័យសេដ្ឋកិច្ចសកលខែមិថុនា ឆ្នាំ ២០២២ របស់ធនាគារពិភពលោក បានចាត់ទុកសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី ថាមានភាពរឹងមាំបំផុតមួយ ចំពេលស្ថានភាពសេដ្ឋកិច្ចរបស់ពិភពលោក កំពុងប្រឈមមុខនឹងហានិភ័យ នៅក្នុងពេលបច្ចុប្បន្ន ។ នេះពីតាមការចុះផ្សាយពី AntaraNews ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Febrio Kacaribu ប្រធានទីភ្នាក់ងារគោលនយោបាយសារពើពន្ធឥណ្ឌូនេស៊ី បានបង្ហាញការកត់សម្គាល់ថា ” សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី បន្តបង្ហាញពីភាពធន់របស់ខ្លួន នៅចំពេលភាពផុយស្រួយនៃសេដ្ឋកិច្ចជាសកលកំពុងបន្ត ” ។

មិនតែប៉ុណ្ណោះ យោងតាមការសន្និដ្ឋានរបស់ធនាគារពិភពលោក បានបង្ហាញតាមរយ:ការព្យាកររបស់ខ្លួនថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី នឹងមានកម្រិត ៥,១% ឬ ធ្លាក់ចុះត្រឹមតែ ០,១% ប៉ុណ្ណោះ ពីការព្យាការកាលពីមុន ។

នៅក្នុងរបាយការណ៍ដដែលនេះ ធនាគារពិភពលោក បានបញ្ជាក់ទៀតថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវបានជំរុញ ដោយ​សា​ការ​កើនឡើងនៃតម្លៃទំនិញ ។

ដោយឡែកសម្រាប់ប្រទេសនៅតំបន់អឺរ៉ុប ត្រូវបានធនាគារពិភពលោក បន្ទាបកំណើនសេដ្ឋកិច្ច ពី ៤,២% មកត្រឹម ២,៥% នៅឆ្នាំនេះ ពោលធ្លាក់ចុះប្រមាណ ១,៧% ស្របពេលប្រទេសរុស្ស៊ី ត្រូវបានគេប៉ានស្មានថានឹងធ្លាក់ចុះដល់ ៨,៩% ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងចិន ក៏ត្រូវបានព្យាករថាមានកំណើនសេដ្ឋកិច្ចធ្លាក់ចុះផងដែរ ពោលគឺចំនួន ១​,២% និង ០,៨% ។

ទន្ទឹមនឹងនេះ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជា ឥណ្ឌា បានធ្លាក់ចុះ ១,២% ខណ:ប្រទេសម៉ិកស៊ិក ធ្លាក់ចុះ ១,៣% និងប្រទេសថៃ ធ្លាក់ចុះ ១% ។

យ៉ាងណា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានចាត់ទុកមានភាពរឹងមាំបំផុត ព្រោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវប៉ាន់ស្មានថានឹងធ្លាក់ចុះត្រឹមតែ ០,១% ប៉ុណ្ណោះ ពីការព្យាករពីមុន ដោយសារតែដំណើរការសេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះ បន្តធ្វើឱ្យមានប្រសើឡើង ជាមួយនឹងស្ថិរភាពក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ៕