កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមមួយសម្រាប់មនុស្សស្ទើរគ្រប់វ័យ ជាពិសេសសម្រាប់អ្នកធ្វើការតែម្ដង ហើយបច្ចុប្បន្នហាងកាហ្វេនៅស្រុកយើងក៏កំពុងទទួលបានការគាំទ្រខ្លាំង និងមានសន្ទុះយ៉ាងខ្លាំងផងដែរ។

ជាទូទៅ តម្លៃរបស់កាហ្វេនៅប្រទេសកម្ពុជាយើង គឺមានចាប់ពី ២ ០០០៛ រហូតដល់ ២០ ០០០៛ ស៊ីសងលើម៉ាកយីហោ និងតាមតំបន់ ដូចជា Admin កំពុងសរសេរអត្ថបទនេះស្រាប់កំពុងទទួលទានកាហ្វេក្បែរផ្ទះតម្លៃ ៥ ០០០៛ប៉ុណ្ណោះ។

ប៉ុន្តែជំនួសឲ្យការណែនាំពីកាហ្វេធម្មតាៗ ឧកញ៉ាញូវស៍នឹងទម្លាយឲ្យស្គាល់ពីកាហ្វេថ្លៃបំផុតលើលោកវិញម្ដង ដោយតម្លៃរបស់វាមានចាប់ពីជាង ១០ ដុល្លារ រហូតដល់ជាង ១០០ ដុល្លារឯណោះក្នុងមួយកែវ៖
10/ Finca El Injerto តម្លៃ ១៥ ដុល្លារ/កែវ

9/ Fazenda Santa Inês តម្លៃ ១៩ ដុល្លារ/កែវ
8/ Molokai Coffee តម្លៃ ២៥ ដុល្លារ/កែវ

7/ Starbucks Quadriginoctuple Frappuccino តម្លៃ ៤៧,៣ ដុល្លារ/កែវ
6/ Black Ivory Coffee តម្លៃ ៥០ ដុល្លារ/កែវ

5/ Hacienda La Esmeralda តម្លៃ ៥៥ ដុល្លារ/កែវ
4/ Elida Geisha 803 តម្លៃ ៧៥ ដុល្លារ/កែវ
3/ កាហ្វេឥណ្ឌូណេស៊ី Kopi Luwak តម្លៃ ១០០ ដុល្លារ/កែវ

3/ Elida Geisha Natural 1029 តម្លៃ ១០០ ដុល្លារ/កែវ
1/ Starbucks Super Venti Flat White តម្លៃ ១៤៨,៩៩ ដុល្លារ/កែវ

បញ្ជាក់ដែរថា ក្នុងចំណោមកាហ្វេទាំង ១០ ប្រភេទខាងលើ កាហ្វេ Starbucks ថ្លៃ ដោយសារបន្ថែមចំនួនកាហ្វេដូចជា Super Venti Flat White បន្ថែមមកនូវកាហ្វេ ១៧០ កែវ និងមានជាតិកាហ្វេអ៊ីនប្រហែល ១១ ០០០ មីលីក្រាម ខណៈទិន្នន័យខាងលើគឺជារបាយការណ៍ទទួលបានពីសារព័ត៌មាន Therichest៕