យោងតាមរបាយការណ៍ចុះផ្សាយដោយ Henley Global បានអះអាងថា អាមេរិកនឹងលែងក្លាយជាប្រទេសមានមហាសេដ្ឋីច្រើនបំផុតក្នុងរយៈពេល ១ ទសវត្សខាងមុខ ខណៈអាហ្វ្រិកនឹងទទួលបានងារជាប្រទេសមានមហាសេដ្ឋីច្រើនបំផុតវិញ។

បន្ថែមពីនោះ Peoples Gazette ក៏បានចុះផ្សាយដែរថា កំណើនសេដ្ឋកិច្ចនៅអាហ្វ្រិក អាមេរិកឡាទីន និងនៅផ្នែកមួយចំនួនទៀតនៅភាគខាងត្បូងកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។
“បើតាមទិន្នន័យចុងក្រោយដែលយើងព្យាករណ៍ ចំនួនបុគ្គលមានទ្រព្យច្រើនបំផុត HNWI (High net worth individual) នៅប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ទាំង ១៥ នៅអាហ្វ្រិកនឹងមានការកើនឡើងពី ៤០% ដល់ ៨០% ក្នុងរយៈពេល ១ ទសវត្ស ខណៈនៅអាមេរិកនឹងមានការកើនឡើងតែ ២០% ស្របពេលនៅបារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេសកើនតែ ១០% ប៉ុណ្ណោះ”។

ក្នុងចំណោមប្រទេសទាំង ១៥ នោះ Mauritius នៅអាហ្វ្រិកខាងកើត គឺរំពឹងមាន HNWI ច្រើនបំផុត ពោលដល់ទៅ ៨០% នៅក្នុងរយៈពេល ១ ទសវត្សខាងមុខ។

ដោយឡែក ក្រៅពី Mauritius ក៏នៅមានប្រទេសផ្សេងៗដូចជា Uganda ដែលនឹងមានកំណើនសេដ្ឋកិច្ចដល់ទៅ ៦០% នៅឆ្នាំ ២០៣១ ស្របពេលកេនយ៉ា និង Morocco កើនបាន ៥០% ស្របពេលអាហ្វ្រិកខាងត្បូងនឹងកើនដល់ ៤០% ខណៈនីហ្សេរីយ៉ាកើនត្រឹម ៣០%៕