តាំងពីចុងឆ្នាំ ២០២១ មកទល់បច្ចុប្បន្ន ស្ថាបនិកក្រុមហ៊ុន Facebook ដែលពេលនេះប្ដូរឈ្មោះមកជា Meta Platforms Inc. លោក Mark Zuckerberg ហាក់ធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺននៅឡើយ ពោលទ្រព្យសម្បត្តិរបស់មេធំម្នាក់នេះ ធ្លាក់ពីជាង ១២០ ពាន់លានដុល្លារ មកសល់ត្រឹមប្រមាណ ៦១ ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពី Bloomberg Billionaire Index។

របូតតំណែងពីមហាសេដ្ឋី Top 10 លើលោកមធ្យម ងំថ្មីៗនេះ អ្នកស្រី Francoise Bewttencourt Meyers ដែលជាស្ត្រីមានបំផុតនាពេលបច្ចុប្បន្ន ដណ្ដើមបានតំណែងជាមហាសេដ្ឋីទី ១៦ របស់មេធំ Facebook ថែមទៀត។

យោងតាមការចុះផ្សាយពី Bloomberg Billionaire Index បានទម្លាយថា ទ្រព្យសម្បត្តិប្រធានក្រុមហ៊ុន L’Oreal កើនដល់ ៦៣,៤ ពាន់លានដុល្លារ ស្របពេលទ្រព្យសម្បត្តិមេធំ Facebook សល់ត្រឹម ៦០,៩ ធ្វើឲ្យតំណែងអ្នកស្រី Meyers កើនតំណែងជាមហាសេដ្ឋីលេខរៀងទី ១៦ និង Mark Zuckerberg ធ្លាក់មកលេខរៀងទី ១៧ វិញ៕