ក្រឡេកមកមើលបញ្ជីឈ្មោះក្រុមហ៊ុនសាធារណ:ធំបំផុត លើលោក ទាំង ១០ នៅក្នុងឆ្នាំ ២០២២ នេះ

អន្តរជាតិ

នៅក្នុងឆ្នាំ ២០២២ នេះ បើទោះបីជាមានបញ្ហាជាច្រើន កើតឡើងដោយសារតែជំងឺរាតត្បាតកូវីដ-១៩ បញ្ហាសង្គ្រាមដែលកំពុងបន្ត និងទីផ្សារសកលដែលមិនអាចទាយទុកមុនបានក៏ដោយ ប៉ុន្តែក្រុមហ៊ុនសាធារណ:ធំៗរបស់ពិភពលោក ត្រូវបានសង្កេតឃើញថា បានគ្រប់គ្រង ដើម្បីបង្កើនការលក់ និងកើបបានប្រាក់ចំណេញ នៅក្នុងឆ្នាំចុងក្រោយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ថ្ងៃនេះ ឧកញ៉ាញ៉ូស៍ សូមលើកយកឈ្មោះក្រុមហ៊ុនសាធារណ:ធំៗបំផុតរបស់ពិភពលោក ទាំង ១០ នៅក្នុងឆ្នាំ ២០២២ នេះ មកធ្វើការបង្ហាញ ដោយចេញពីទស្សនាវដ្តី Forbes Global 2000 តាមរយ:ការស្រង់ទិន្នន័យរបស់ក្រុមហ៊ុនធំៗទាំងនោះ ដូចជាការលក់ ប្រាក់ចំណេញ ទ្រព្យសកម្ម និងតម្លៃទីផ្សារជាដើម ។

ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលដែលក្រុមហ៊ុន Berkshire Hathaaway របស់សហរដ្ឋអាមេរិក បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ ១ ជាលើកដំបូង ចាប់តាំងពី Forbes បានចាប់ផ្តើមបោះពុម្ពផ្សាយ Global 2000 នៅឆ្នាំ ២០០៣ មក ដោយបានទម្លាក់ ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសចិន (ICBC) ដែលបានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ ២ វិញ បន្ទាប់ពីបានឈរនៅលើកំពូលតារាងអស់រយ:ពេល ៩ ឆ្នាំជាប់ៗគ្នា ។

តោះកុំឱ្យរង់ចាំយូរ ខាងក្រោមនេះ ជាបញ្ជីឈ្មោះក្រុមហ៊ុនសាធារណ:ធំៗបំផុតទាំង ១០ នៅលើពិភពលោក ដែល Forbes បានប្រើប្រាស់ទិន្នហិរញ្ញវត្ថុ រយ:ពេល ១២ ខែចុងក្រោយ និងគិតនៅត្រឹមថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ នេះ ៖

១. ក្រុមហ៊ុន Berkshire Hathaway (សហរដ្ឋអាមេរិក)

២. ក្រុមហ៊ុន ICBC (ចិន)

៣. ក្រុមហ៊ុន Saudi Arabian Oil (អារ៉ាប៊ីសាអ៊ូឌីត)

៤.​​ ក្រុមហ៊ុន JPMorgan Chase (សហរដ្ឋអាមេរិក)

៥.​​ ក្រុមហ៊ុន China Construction Bank (ចិន)

៦. ក្រុមហ៊ុន Amazon (សហរដ្ឋអាមេរិក)

៧. ក្រុមហ៊ុន Apple (សហរដ្ឋអាមេរិក)

៨. ក្រុមហ៊ុន Agricultural Bank of China (ចិន)

៩. ក្រុមហ៊ុន Bank of America (សហរដ្ឋអាមេរិក)

១០. ក្រុមហ៊ុន Toyota Motor (ជប៉ុន)