ជាទូទៅ មហាសេដ្ឋីជាច្រើនតែងតែចំណាយពេលវិស្សមកាលនៅកន្លែងថ្លៃៗ កប់ពពកជាមួយក្រុមគ្រួសាររបស់ពួកគេ ដូចជាស្ថាបនិក Facebook, Mark Zukerberg តែងតែប្រទះឃើញទៅលំហែកាយជាមួយគ្រួសារនៅប្រជុំកោះហាវ៉ៃជាដើម។
ក្រៅពី លោក Zuckerberg ក៏នៅមានមហាសេដ្ឋីជាច្រើនរូបទៀតដែលចាត់ទុកកោះហាវ៉ៃ ជាឋានសួគ៌សម្រាប់លំហែអារម្មណ៍នាពេលវិស្សមកាលផងដែរ។
យ៉ាងណា មហាសេដ្ឋីនីមួយៗតែងតែមានកន្លែងពេញចិត្តរៀងៗខ្លួន ហើយខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី ៨ រូប និងទីតាំងដែលពួកគេតែងចំណាយពេលវិស្សមកាលជាមួយ៖
1/ Jeff Bezos តែងតែចំណាយពេលវិស្សមកាលរដូវក្ដៅ ឡើនាវាផ្ទាល់ខ្លួននៅកោះហាវ៉ៃ
2/ Tim Cook តែងតែធ្វើដំណើរកម្សាន្តទៅកាន់ឧទ្យានជាតិផ្សេងៗ
3/ Mark Zuckerberg តែងតែចំណាយពេលនៅកោះ Kauai ប្រជុំកោះហាវ៉ៃជាមួយគ្រួសារ
4/ Michael Dell តែងតែចំណាយពេលវិស្សមកាលនៅកោះហាវ៉ៃ ដោយមានវីឡាស៊ីវិល័យមួយខ្នងនៅទីនោះ
5/ Eric Schmidt ទើបនឹងទិញផ្ទះលំហែតម្លៃ ២២,៦ លានដុល្លារនៅមាត់សមុទ្រ Malibu រដ្ឋ California ហើយលោកតែងតែចំណាយពេលនៅទីនោះសម្រាប់រដូវក្ដៅ
6/ Marc Benioff ប្លែកពីបុគ្គលខាងលើ ដោយលោកមានកោះផ្ទាល់ខ្លួនតម្លៃ ១២,៥ លានដុល្លារ ហើយទីនោះគឺជាកន្លែងលំហែកាយដ៏សមស្របបំផុតសម្រាប់មហាសេដ្ឋីម្នាក់នេះ
7/ Laryy Ellison ក៏មានកោះផ្ទាល់ខ្លួនផងដែរ ដោយវាជាចំណែកមួយនេះប្រជុំកោះហាវ៉ៃ ហើយលោកជានិច្ចកាលតែងតែចំណាយពេលនៅទីនោះ
8/ Richard Branson តែងតែចំណាយពេលលំហែកាយនៅរីសតលើកោះ Necker Island ដែលមានទាំងសណ្ឋាគារ និងរីសតសម្រាប់ទុកជួល
សូមជម្រាបដែរថា ទិន្នន័យខាងលើគឺជាផ្ដល់ឲ្យដោយគេហទំព័រ Mashable៕