ចូលដល់ឆ្នាំ ២០២២ ភ្លាម Elon Musk ហាក់ជួបរឿងស៊យផ្ទួនៗ ពោលរបូតលុយអស់ជាច្រើនសន្ធឹក សរុបត្រួសៗប្រហែល ៦៤,៥ ពាន់លានដុល្លារ ប៉ុន្តែទោះជាខាតបង់អស់ច្រើនបែបនេះ ក៏នាមជាមហាសេដ្ឋីមានបំផុតលើលោកនៅតែជាមេធំ Tesla ដដែល។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Bloomberg Billionaire Index បានឲ្យដឹងថា ខាតអស់ខ្ទង់ប្រហែល ៦០ ពាន់លានដុល្លារមែនពិត តែ Elon Musk នៅមានទ្រព្យច្រើនជាងមហាសេដ្ឋីមានដាច់គេនៅអាហ្វ្រិកដល់ទៅ ១០ ដងឯណោះ។

ប្រភពដដែលបានឲ្យដឹងថា កំពូលមហាសេដ្ឋីអាហ្វ្រិក Aliko Dangote មានទ្រព្យសម្បត្តិប្រមាណ ២០,៦ ពាន់លានដុល្លារ ស្របពេលស្ថាបនិក SpaceX មានទ្រព្យ ២០៦ ពាន់លានដុល្លារ ខណៈទិន្នន័យទាំងនេះគឺគិតត្រឹមថ្ងៃទី ២១ មិថុនា ២០២២៕