បច្ចុប្បន្ន ប្រទេសមហាអំណាចធំៗកំពុងប្រឹងប្រែងបង្អួតអំណាចសេដ្ឋកិច្ចតាមរយៈការសាងសង់សំណង់អគារកប់ៗពពក តួយ៉ាងដូចជានៅចក្រភពប្រេងអារ៉ាប៊ីសាអូឌីតជាដើម កំពុងសំងំគ្រោងកសាងអគារធំបំផុតលើលោក តម្លៃប្រមាណ ៥០០ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Therichest។

យ៉ាងណា មុននឹងអគារខាងលើលេចចេញជារូបរាង វាគ្រាន់តែជាគម្រោងការណ៍នៅឡើយ ដោយបច្ចុប្បន្ន អគារដែលមានតម្លៃថ្លៃបំផុតលើលោកគឺ Dubai Mall នៅទីក្រុងឌូបៃ ខណៈតម្លៃសាងសង់របស់វាគឺប្រមាណ ២៤ ពាន់លានដុល្លារ។
ក្រៅពី Dubai Mall គេហទំព័រ Therichest ក៏បានចុះផ្សាយដែរអំពីអគារទាំង ១០ ដែលមានតម្លៃថ្លៃបំផុតលើលោក ហើយក្នុងនោះអគារ Marina Bay Sands របស់ប្រទេសសិង្ហបុរីជាប់នៅចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីអគារមានតម្លៃថ្លៃបំផុតលើលោក។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះសំណង់អគារទាំង ១០ មានតម្លៃសាងសង់ថ្លៃបំផុតលើលោកនាពេលបច្ចុប្បន្ន ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Therichest៖
10/ Bank of China Tower ទីក្រុងហុងកុង តម្លៃសាងសង់ប្រមាណ ២,១ ពាន់លានដុល្លារ
9/ Princess Tower ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម តម្លៃសាងសង់ប្រមាណ ២,១៧ ពាន់លានដុល្លារ
8/ Taipei 101 ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ តម្លៃសាងសង់ប្រមាណ ២,៤ ពាន់លានដុល្លារ

7/ Lotte World Tower ប្រទេសកូរ៉េខាងត្បូង តម្លៃសាងសង់ប្រមាណ ៣,១១ ពាន់លានដុល្លារ
6/ Wynn Resort ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក តម្លៃសាងសង់ប្រមាណ ៣,៦ ពាន់លានដុល្លារ
5/ One World Trade Center ទីក្រុង New York សហរដ្ឋអាមេរិក តម្លៃសាងសង់ប្រមាណ ៣,៨ ពាន់លានដុល្លារ

4/ The Cosmopolitan ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក តម្លៃសាងសង់ប្រមាណ ៣,៩ ពាន់លានដុល្លារ
3/ Marina Bay Sands ទីក្រុងសាំងហ្គាពួរ ប្រទេសសិង្ហបុរី តម្លៃសាងសង់ប្រមាណ ៥,៩ ពាន់លានដុល្លារ
2/ Abraj Al-Bait ទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត តម្លៃសាងសង់ប្រមាណ ១៥ ពាន់លានដុល្លារ

1/ Dubai Mall ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម តម្លៃសាងសង់ប្រមាណ ២៤ ពាន់លានដុល្លារ៕