បណ្ដាញសង្គមខ្នាតយក្ស Twitter អាចនិយាយបានថា ជាបណ្ដាញសង្គមដែលមានប្រជាប្រិយភាពបំផុតមួយលើលោក បន្ទាប់ពី Instagram, YouTube និង Facebook រហូតដល់ធ្វើឲ្យមហាសេដ្ឋីមានបំផុតលើលោក Elon Musk ចាប់អារម្មណ៍ទិញយកទៀត។

ដោយសារតែជាបណ្ដាញសង្គមពេញនិយម Twitter មានអ្នកប្រើប្រាស់គ្រប់លំដាប់ រាប់ទាំងមហាសេដ្ឋីផងដែរ តែសម្រាប់ Elon Musk ជាមហាសេដ្ឋីមានបំផុតលើលោកវិញ មិនមែនជាបុគ្គលមាន Followers ច្រើនបំផុតឡើយ បើទោះជាមានចំនួន Followers ជិត ១០០ លានគណនីក្ដី។

ចំណែកឯបុគ្គលដែលឈរនៅពីលើ Elon Musk ក្នុងនាមជាម្ចាស់គណនី Twitter មាន Followers ច្រើនបំផុតគិតត្រឹមថ្ងៃទី ២៤ មិថុនា ២០២២ គឺ តារាចម្រៀង Rihanna។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី ១០ រូបមានចំនួន Followers ច្រើនបំផុតនៅលើ Twitter៖
- Rihanna មានចំនួន Followers ១០៦,៨ លានគណនី
- Elon Musk មានចំនួន Followers ៩៩,៥ លានគណនី
- Kim Kardashian មានចំនួន Followers ៧២,៧ លានគណនី
- Bill Gates មានចំនួន Followers ៥៩,៦ លានគណនី
- LeBron Jmaes មានចំនួន Followers ៥១,៦ លានគណនី
- Oprah Winfrey មានចំនួន Followers ៤៣,២ លានគណនី
- Kanye West មានចំនួន Followers ៣០,៨ លានគណនី
- Tim Cook មានចំនួន Followers ១៣,៥ លានគណនី
- Richard Branson មានចំនួន Followers ១២,៦ លានគណនី
- Mark Cubanមានចំនួន Followers ៨,៧ លានគណនី
បញ្ជាក់ដែរថា ទិន្នន័យខាងលើទាំងអស់គឺជារបាយការណ៍ផ្ដល់ឲ្យដោយ Forbes៕