ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ ជាប់​ជា​ជំរក​មហាសេដ្ឋី​ច្រើន​បំផុត​លើ​លោក​ទាំង ១៥ ប្រទេស

អន្តរជាតិ

ទ្រព្យសម្បត្តិ​មហាសេដ្ឋី​ពិភពលោក​មាន​ការ​កើនឡើង​ប្រមាណ ១៧,៨% ឬ​ប្រហែល​ជិត ១២ ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២១ ស្របពេល​ចំនួន​មហាសេដ្ឋី​វិញ​កើន ៣,៣% ឬ​ប្រមាណ ៣ ៣១១ នាក់។ នេះ​បើតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Altrata។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ Thinkadvisor ក៏​បាន​ចុះផ្សាយ​ដែរ​អំពី​ប្រទេស​ ១៥ ដែល​សំបូរ​មហាសេដ្ឋី​រស់​នៅ​ច្រើន​បំផុត​លើ​លោក ហើយ​បើ​សរុប​ចំនួន​មហាសេដ្ឋី​ដែល​រស់​នៅ​ប្រទេស​ទាំង​នោះ​វិញ​គឺ​មាន​រហូត​ដល់ ៨១% នៃ​ចំនួន​សរុប​មហាសេដ្ឋី​លើ​លោក​។

ក្នុង​ចំណោម​ប្រទេស​ទាំង ១៥ នោះ ក៏​មាន​ប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍​ផង​ដែរ ដែល​នោះ​គឺ​ជា​ប្រទេស​សិង្ហបុរី​ជាប់​ចំណាត់​ថ្នាក់​លេខ ១៤ នៃ​បញ្ជី​ប្រទេស​សំបូរ​មហាសេដ្ឋី​រស់នៅ​ច្រើន​បំផុត​ទាំង ១៥ លើ​លោក។

ត​ទៅ​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​ប្រទេស​ទាំង​ ១៥ មាន​មហាសេដ្ឋី​រស់នៅ​ច្រើន​បំផុត៖

  1. សហរដ្ឋអាមេរិក មាន​មហាសេដ្ឋី​សរុប ៩៧៥ នាក់ ទ្រព្យសម្បត្តិ​សរុប ៤,៥ ទ្រី​លាន​ដុល្លារ
  2. ប្រទេស​ចិន មាន​មហាសេដ្ឋី​សរុប ៤០០ នាក់ ទ្រព្យសម្បត្តិ​សរុប ១,៥ ទ្រី​លាន​ដុល្លារ
  3. ប្រទេស​អាល្លឺម៉ង់ មាន​មហាសេដ្ឋី​សរុប ១៧៦ នាក់ ទ្រព្យសម្បត្តិ​សរុប ៦០២ ពាន់​លាន​ដុល្លារ
  4. ប្រទេស​ឥណ្ឌា មាន​មហាសេដ្ឋី​សរុប ១២៤ នាក់ ទ្រព្យសម្បត្តិ​សរុប ៣៨៤ ពាន់​លាន​ដុល្លារ
  5. ចក្រភពអង់គ្លេស មាន​មហាសេដ្ឋី​សរុប ១២០ នាក់ ទ្រព្យសម្បត្តិ​សរុប ២៦៦ ពាន់​លាន​ដុល្លារ
  6. ហុងកុង មាន​មហាសេដ្ឋី​សរុប ១១៤ នាក់ ទ្រព្យសម្បត្តិ​សរុប ២៨៧ ពាន់​លាន​ដុល្លារ
  7. ប្រទេស​ស្វីស មាន​មហាសេដ្ឋី​សរុប ១១១ នាក់ ទ្រព្យសម្បត្តិ​សរុប ៣៦៥ ពាន់​លាន​ដុល្លារ
  8. ប្រទេស​រុស្ស៊ី មាន​មហាសេដ្ឋី​សរុប ១០៧ នាក់ ទ្រព្យសម្បត្តិ​សរុប ៤៧៥ ពាន់​លាន​ដុល្លារ
  9. ប្រទេស​អារ៉ាប៊ីសាអូឌីត មាន​មហាសេដ្ឋី​សរុប ៧១ នាក់ ទ្រព្យសម្បត្តិ​សរុប ១៩២ ពាន់​លាន​ដុល្លារ
  10. ប្រទេស​បារាំង មាន​មហាសេដ្ឋី​សរុប ៦៨ នាក់ ទ្រព្យសម្បត្តិ​សរុប ២៩៤ ពាន់​លាន​ដុល្លារ
  11. ប្រទេស​អ៊ីតាលី មាន​មហាសេដ្ឋី​សរុប ៦៨ នាក់ ទ្រព្យសម្បត្តិ​សរុប ២០៧ ពាន់​លាន​ដុល្លារ
  12. ប្រទេស​កាណាដា មាន​មហាសេដ្ឋី​សរុប ៦០ នាក់ ទ្រព្យសម្បត្តិ​សរុប ១៣១ ពាន់​លាន​ដុល្លារ
  13. ប្រទេស​ប្រេស៊ីល មាន​មហាសេដ្ឋី​សរុប ៥២ នាក់ ទ្រព្យសម្បត្តិ​សរុប ១៥៩ ពាន់​លាន​ដុល្លារ
  14. ប្រទេស​សិង្ហបុរី មាន​មហាសេដ្ឋី​សរុប ៥០ នាក់ ទ្រព្យសម្បត្តិ​សរុប ៩៩ ពាន់​លាន​ដុល្លារ
  15. ប្រទេស​អារ៉ាប់រួម មាន​មហាសេដ្ឋី​សរុប ៤៥ នាក់ ទ្រព្យសម្បត្តិ​សរុប ១៨១ ពាន់​លាន​ដុល្លារ៕