សហរដ្ឋអាមេរិក ជាប់ឈ្មោះជាប្រទេសសំបូរមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោក ជាមួយនឹងមហាសេដ្ឋីចំនួនប្រមាណជិត ១ ពាន់នាក់ ខណៈទ្រព្យសម្បត្តិសរុបរបស់ក្រុមមហាសេដ្ឋីទាំងនោះវិញក៏មានលើសលុបប្រហែល ៤,៥ ទ្រីលានដុល្លារផងដែរ។

ដោយសារ មានមហាសេដ្ឋីរស់នៅច្រើនពេក ដូច្នេះហើយការកំណត់ទំហំទ្រព្យសម្បត្តិនៃកម្រិតជីវភាពរបស់ប្រជាជននៅទីនោះ ក៏មានខុសប្លែកពីប្រទេសដ៏ទៃផងដែរ ហើយនៅអាមេរិកគេកំណត់យកកម្រិតជីវភាពលំដាប់អភិជនខុសៗគ្នា ដោយមានការបែងចែក ១២ តំបន់ឯណោះ។

យោងតាមការស្រាវជ្រាវពី Charles Schwab បានឲ្យដឹងថា ជាមធ្យមគ្រួសារដែលមានទ្រព្យសម្បត្តិ ២,២ លានដុល្លារ នឹងរាប់ចូលជាលំដាប់អភិជន ប៉ុន្តែបើសិនជានៅទីក្រុងធំៗដូចជា San Francisco ជាដើម ទ្រព្យសម្បត្តិជាង ៥ លានដុល្លារ ទើបអាចចូលចំណោមអភិជនបាន។

ខាងក្រោមនេះគឺជា បញ្ជីឈ្មោះទីក្រុង ១២ និងការកំណត់ទំហំទ្រព្យសម្បត្តិរបស់ក្រុមអភិជននៅសហរដ្ឋអាមេរិក៖
- ទីក្រុង San Francisco ត្រូវមានប្រហែល ៥,១ លានដុល្លារ
- ទីក្រុងនៅភាគខាងជើង California រាប់ទាំង Los Angeles និង San Diego ត្រូវមាន ៣,៩ លានដុល្លារ
- ទីក្រុង New York ត្រូវមាន ៣,៤ លានដុល្លារ
- ទីក្រុង Washington, D.C ត្រូវមាន ៣,៣ លានដុល្លារ
- ទីក្រុង Seattle ត្រូវមាន ៣,២ លានដុល្លារ
- ទីក្រុង Phoenix ត្រូវមាន ២,៧ លានដុល្លារ
- ទីក្រុង Boston ត្រូវមាន ២,៧ លនដុល្លារ
- ទីក្រុង Dallas ត្រូវមាន ២,៦ លានដុល្លារ
- ទីក្រុង Houston ត្រូវមាន ២,៦ លានដុល្លារ
- ទីក្រុង Atlanta ត្រូវមាន ២,៥ លានដុល្លារ
- ទីក្រុង Chicago ត្រូវមាន ២,៥ លានដុល្លារ
- ទីក្រុង Denver ត្រូវមាន ២,៣ លានដុល្លារ
សូមជម្រាបដែរថា ការធ្វើសម្រង់មតិខាងលើគឺបានធ្វើកាលពីដើមខែកុម្ភៈ ជាមួយនឹងប្រជាជនរស់នៅក្នុងតំបន់ខាងលើចន្លោះពី ៥០០ ទៅ ៧៥០ នាក់ ដែលមានចន្លោះអាយុពី ២១ ដល់ ៧៥ ឆ្នាំ។ នេះបើតាមការចុះផ្សាយពី CNBC៕