រាជធានីភ្នំពេញ ជាប់ក្នុងចំណោមទីក្រុងល្អបំផុតទាំង ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

ថ្មីៗនេះ​ យោងតាមគេហទំព័រ Travelandleisure បានធ្វើការស្ទង់មតិ ពីអ្នកទេសចរ ជុំវិញការចាត់ថ្នាក់ទីក្រុងល្អជាងគេបំផុតទាំង ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្របពេលទីក្រុងបាងកករបស់ប្រទេសថៃ បានជាប់ចំណាក់ថ្នាក់កំពូលគេ ខណ:ទីក្រុង ភ្នំពេញ របស់ប្រទេស កម្ពុជាយើង ក៏បានជាប់នៅក្នុងចំណាត់ថ្នាក់នេះផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គេហទំព័រដដែលនេះ បានបង្ហាញទៀតថា វាមានហេតុផលជាច្រើន ដែលទីក្រុងបាងកក ត្រូវបានគេជ្រើសរើសជាទីក្រុងល្អបំផុត អស់រយ:ពេលជាយូរមកហើយ ខណ:រាជធានីរបស់ប្រទេសថៃមួយនេះ បានទាក់ទាញភ្ញៀវទេសចរ មកទស្សនាបានច្រើនជាងគេបំផុត ក្នុងពិភពលោក ។

គួរឱ្យដឹងថា មុនពេលជំងឺកូវីដ ១៩ ផ្ទុះឡើង ក្នុងឆ្នាំ ២០១៩ វិស័យទេសចរណ៍របស់ប្រទេសថៃ បានទទួលភ្ញៀវទេសចរ អន្តរជាតិចំនួន ៤០ លាននាក់ ដែលបានរួមចំណែកជួយសេដ្ឋកិច្ចក្នុងស្រុក រហូតដល់ទៅ ៨៤,១១ ពាន់លានដុល្លារ ។ ហើយនៅឆ្នាំ ២០២២ នេះ ថៃ កំពុងរំពឹងថា នឹងអាចទាក់ទាញភ្ញៀវបរទេសបានជាង ៩ លាននាក់ ជាមួយនឹងប្រាក់ចំណូល ចូលរដ្ឋ ៣៥,៧ ពាន់លានដុល្លារ ។

យ៉ាងណា ក្រៅពីទីក្រុងបាងកក យើងក្រឡេកមកមើលបញ្ជីឈ្មោះពេញរបស់ទីក្រុងទាំង ១០ ដែលត្រូវបានចាត់ថ្នាក់ថាជាទីក្រុងល្អបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ ២០២២ នេះ​ ៖

១, ទីក្រុង បាងកក ប្រទេសថៃ

២, ទីក្រុង សិង្ហបុរី

៣, ទីក្រុង ដាណាង ប្រទេសវៀតណាម

៤, ទីក្រុង កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

៥, ទីក្រុង ហាណូយ ប្រទេសវៀតណាម

៦, ទីក្រុង ឈៀងម៉ៃ ប្រទេសថៃ

៧, ទីក្រុង ហុងកុង

៨, ទីក្រុង ហូជីមិញ ប្រទេសវៀតណាម

៩, ទីក្រុង ភ្នំពេញ ប្រទេសកម្ពុជា

១០, ទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី