Ronaldo ប្រកាសវៃចេញ​យន្តហោះផ្ទាល់ខ្លួន ព្រោះតូចពេកពិបាកដឹកសង្សារ

អន្តរជាតិ

ស្របពេល​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ប្រជាជន​ទូទាំង​សកលលោក​បាន​បង្ហាញ​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ ប៉ុន្តែ​មាន​បុគ្គល​ខ្លះ​ក៏​មិន​សូវ​អើពើ​ប៉ុន្មាន​ឡើយ ដ្បិត​ថ្មីៗ​នេះ​មហាសេដ្ឋី Elon Musk ទើប​នឹង​កុម្ម៉ង់​ទិញ​យន្តហោះ​ម៉ូដែល G700 ថ្មី​មួយ​គ្រឿង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ តារា​បាល់ទាត់ Cristiano Ronaldo ក៏​មាន​បំណង​ចង់​ឡើង​សេរី​យន្តហោះ​ផ្ទាល់ខ្លួន​ផង​ដែរ ដោយ​យល់ថា​យន្តហោះ​បច្ចុប្បន្ន​នេះ​ហាក់​មាន​ភាព​ចង្អៀត​ពេក​សម្រាប់​ក្រុម​គ្រួសារ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី The Sun។

ប្រភពដដែល​បាន​បន្ថែម​ថា កីឡាករ​ក្រុម Manchester United បាន​ដាក់​លក់​យន្តហោះ​ផ្ទាល់ខ្លួន​ម៉ូដែល Gulfstream G200 ​របស់​លោក​ក្នុង​តម្លៃ​ប្រមាណ​ ២៤ លាន​ដុល្លារ។

សូមរំលឹក​ដែរ​ថា យន្តហោះ​មួយ​គ្រឿង​នេះ​ត្រូវបាន​ Ronaldo ទិញ​តាំងពី​ឆ្នាំ ២០១៥ ខណៈ​ម៉ូដែល​មួយ​នេះ​បាន​បញ្ឈប់​ការ​ផលិត​ត្រឹម​ឆ្នាំ ២០១១។ វា​អាច​ផ្ទុក​​មនុស្ស​បាន ១០ នាក់​ និង​អាច​បើកបរ​បាន​ល្បឿន​លឿន​បំផុត ប្រហែល ៨៥០ គម/​ម៉ោង។

ជាទូទៅ វីរបុរស​លើ​វិស័យ​បាល់ទាត់​តែងតែ​ប្រើប្រាស់​យន្តហោះ​មួយ​គ្រឿង​នេះ​ ដឹក​គូ​សង្សារ Georgina Rodriguez និង​កូនៗ​សម្រាប់​ដំណើរកម្សាន្ត​ផ្សេងៗ ហើយ​បើសិន​ជា​មិន​ត្រូវ​ទៅណា​ទេ គេ​នឹង​ដាក់​ជួល​វា​ក្នុង​តម្លៃ​ចន្លោះ​ពី ៦ ០០០ ទៅ ១០ ០០០ ដុល្លារ/ម៉ោង។

យន្តហោះ​ម៉ូដែល G200 របស់​ Ronaldo បាន​បំពាក់​ជាមួយ​នូវ​គ្រឿង​សង្ហារិម​ទំនើបៗ រាប់​បញ្ចូល​ទាំង Wi-Fi ទូរស័ព្ទ ម៉ាស៊ីន​បញ្ជូនសារ ឆ្នាំង​ដុត​អគ្គិសនី ឆ្នាំង​កំដៅ ទូទឹកកក និង​សូម្បី​តែ​ឧបករណ៍​កំសាន្ត។

យ៉ាងណា គេ​នៅ​មិនទាន់​ដឹង​ថា Ronaldo មាន​បំណង​ចង់​ទិញ​យន្តហោះ​ប្រភេទ​អ្វី​បន្ទាប់​នៅ​ឡើយ ប៉ុន្តែ​បើ​យោង​តាម​ហេតុផល​ដែល​ចង់​លក់​នេះ គេ​អាច​សន្និដ្ឋាន​ថា Gulfstream G700 ឬ Bombardier Global 8000 អាច​នឹង​ជា​ជម្រើស​សក្ដិសម​បំផុត ដោយសារ​ ២ ម៉ូដែល​នេះ​មាន​ទំហំ​ធំ​ទូលាយ​ជាង​ G200៕