យោងតាមរបាយការណ៍ផ្ដល់ឲ្យដោយ Dubai Land Development ហៅកាត់ DLD បានបង្ហាញថា ការលក់នៅលើទីផ្សារអចលនទ្រព្យនៅឌូបៃមានរហូតដល់ប្រមាណជិត ៧ ពាន់លានដុល្លារកាលពីខែមិថុនា ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយ។

ដោយឡែកទិន្នន័យផ្ដល់ឲ្យដោយភ្នាក់ងារលក់ Allsopp & AllSopp ក៏បានបញ្ជាក់ដែរថា ទិន្នន័យដែលលក់បានច្រើនបំផុតប្រចាំខែមិថុនា គឺភាគច្រើនមាននៅ ៣ ទីតាំងគឺ Dubai Marina, Jumeirah Golf Estates និង Downtown Dubai។

ប្រភពខាងលើក៏បានបន្ថែមទៀតថា តម្លៃជាមធ្យមនៃអចលនទ្រព្យនៅតំបន់ Dubai Marina គឺប្រមាណ ៥០ ម៉ឺនដុល្លារ ខណៈនៅ Jumierah Golf Estates ប្រហែល ១.៧ លានដុល្លារ និងនៅ Downtown Dubai ប្រហែលជិត ៤០ ម៉ឺនដុល្លារ។
សូមជម្រាបដែរថា DLD បានបង្ហាញឲ្យឃើញថា ប្រតិបត្តិការទិញអចលនទ្រព្យនៅឌូបៃគឺមានរហូតដល់ ៨ ៨៣៨ ឯណោះនៅខែមិថុនា៕