ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា Lexus LX600 គឺជារថយន្តប្រភេទ SUV លំដាប់អភិជន ដែលរចនាឡើងភ្ជាប់មកជាមួយប្រណីតភាព អំណាច និងសក្ដិសមបំផុតសម្រាប់វណ្ណៈលំដាប់កំពូលយកមកប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរ។

រូបរាងអ៊ែមស្រាប់មធ្យម ងំថ្មីៗនេះក្រុមហ៊ុន INKAS Armored Vehicle Manufacturing បានយករថយន្តស៊ីវិល័យមួយនេះមក Upgrade កាន់តែអស្ចារ្យមួយកម្រិតទៀត គឺបានបង្កើត Version មួយទៀតរបស់ LX600 ជាប្រភេទរថយន្តការពារគ្រាប់កាំភ្លើង។

យោងតាមការចុះផ្សាយពី Foxnews បានឲ្យដឹងថា LX600 សេរីចុងក្រោយបំផុតនេះគឺអាចមានសមត្ថភាពការពារគ្រាប់កាំភ្លើងវែង ៧,៦២ ម.ម ឬគ្រាប់កាំភ្លើង AK ហើយថែមទាំងអាចទប់ទល់ជាមួយនឹងគ្រាប់បែកដៃ ២ គ្រាប់ទៀតផង។

តួរថយន្តបំពាក់មកជាមួយនឹងកញ្ចក់ប្រភេទ Ballistic Glass មានបន្ទប់ការពារអ្នកដំណើរ មានអាវក្រោះការពារធុងសាំង និងម៉ាស៊ីន ហើយជើងក្រោមរថយន្តអាចធានាបាននូវកម្លាំងធ្ងន់ជាងមុន ស្របពេលកង់នៃរថយន្តជាប្រភេទ Run-Flat ដែលអាចបើកបានធម្មតា បើទោះជាបែកកង់ក្ដី។


យ៉ាងណា សម្រាប់ម៉ាស៊ីននៃរថយន្តកំពូល LX600 នៅតែបំពាក់ជាមួយម៉ាស៊ីនដដែលគឺ ៣,៥លីត្រ V6 អាចផលិតកម្លាំងដល់ ៤០៩ HP និងមានចង្កឹះលេខអូតូ ១០ វគ្គ កាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេ។

ចំពោះតម្លៃរបស់រថយន្តមួយនេះវិញ គឺមិនទាន់បានទម្លាយឲ្យដឹងនៅឡើយ គ្រាន់តែលឺល្ហៀងៗថាអាចនឹងចាប់ពីជាង ២០០ ០០០ ដុល្លារអាមេរិកឡើងទៅ នៅលើទីផ្សាររថយន្តបរទេស៕