នៅព្រឹកថ្ងៃសុក្រទី ០៨ កក្កដា ២០២២ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានរងការបាញ់ប្រហារ អំឡុងពេលថ្លែងសន្ទរកថានៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយពី NHK។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


មុននេះបន្តិច អ្នកយកការណ៍នៃប្រភពដដែលបានឲ្យដឹងថា លោក Abe ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយរងរបួសពីការបាញ់ប្រហារ ប៉ុន្តែទៅដល់មន្ទីរពេទ្យមិនបានប៉ុន្មានផង លោកក៏ធ្លាក់នៅក្នុងសភាពកាន់តែយ៉ាប់យ៉ឺន ពោលគឺចង្វាក់បេះដូងលែងដំណើរការ និងកំពុងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់។

ព័ត៌មានលំអិត នឹងផ្សាយជូននាពេលបន្តិចទៀតនេះ៕